ទូរស័ព្ទ Ulysse Nardin Chairman ដាំពេជ្រមានតំលៃដល់ទៅ 129.000 USD ក្នុងពេល
ដែល Smartphones ដ៏ទៃផ្សេងទៀតក៏មានតំលៃថ្លៃរាប់សិបពាន់ដុល្លារផងដែរ។
1. Ulysse Nardin Chairman ស៊េរីដាំពេជ្រ
គំរូទូរស័ព្ទនេះត្រូវបានគេចាត់ទុកថា ជាទូរស័ព្ទដែលថ្លៃជាងគេបំផុតលើពិភពលោកយើងសព្វថ្ងៃ
ជាមួយតំលៃលក់ឡើងដល់ 129.000 USD។ វាត្រូវបំពាក់ដោយត្បូងជាង 3.000 គ្រាប់។ ទូរស័ព្ទ
នេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android, អេក្រង់ Touchscreen 3,2 inch, camera 8 megapixel,
មេម៉ូរីក្នុង 32GB ជាមួយនឹង fingerprint reader មួយផងដែរ។
2. Dior Reveries Haute Couture
គំរូ smartphone Android ត្រូវបានផលិតឡើងក្រោមការសហការគ្នារវាង LG និង Dior។ ទូរស័ព្ទ
នេះត្រូវបានបំពាក់ដោយពេជ្រ 99 គ្រាប់ គុជខ្យង លក់ក្នុងតំលៃ 107.000 USD។
3. Gresso Lady Blanche iPhone 4
ដូចឈ្មោះដែលបានដាក់ Lady Blanche iPhone 4 ការកែច្នៃដោយក្រុមហ៊ុន Gresso របស់រុស្ស៊ី
ត្រូវបានផលិតឡើងសំរាប់ស្ត្រីភេទ។ ក្រៅពីពេជ្រស ផ្នែកខាងក្រោយរបស់វាបានបំពាក់នូវនាឡិ-
ការបស់ស្វីសចំនួនបី បង្ហាញពីម៉ោងនៅទីក្រុនធំៗបីគឺ New York, Paris និង Moscow។ តំលៃលក់
របស់ smartphone នេះគឺ 30.000 USD។
4. Goldgenie Suvarna Bullion iPhone 4S
Goldgenie គឺជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយក្នុងការកែច្នៃផលិតផលបច្ចេកទេសពីត្បូងពេជ្រមាន
តំលៃ។ ទូរស័ព្ទ iPhone 4S បានធ្លាក់ចូលក្នុងដៃរបស់អ្នកបច្ចេកទេស Goldgenie ដោយបាន
ស្រោបដោយសំបកមាសផ្កាកូលាប មាស រឺអាលុយមីញ៉ូម។ តំលៃលក់ផលិតផលនេះប្រហែល
29.500 USD។
5. iPhone 4S ដាំពេជ្រ
ទូរស័ព្ទ iPhone 4S នេះត្រូវបានបំពាក់ដោយពេជ្រនៅតាមគែមនៃទូរស័ព្ទ ដែលធ្វើឲ្យវាក្លាយជា
ទូរស័ព្ទដ៏ប្រណីតមួយ។ តំលៃលក់របស់វាប្រហែល 10.900 USD ៕
ដោយ៖ សិលា
ប្រភព៖ zing