CamNews

ទូរស័ព្ទ 

Apple កំពុងធ្វើពិសោធ គំរូ iPhone ថ្មី ចំនួនបីម៉ូដែល ដែលមានការរចនាម៉ូត ផ្សេងៗគ្នា

Apple កំពុងតែធ្វើពិសោធគំរូ iPhone ជំនាន់ថ្មី ដល់ទៅបីម៉ូដែលផ្សេងគ្នា នេះបើតាមការគូសបញ្ជាក់ ឲ្យដឹងពី គេហទំព័រ 9to5Mac កាលពីពេលថ្មីៗនេះ។ មិនច្បាស់ថា ក្រុមហ៊ុននឹងជ្រើសរើសការរចនា ម៉ូតមួយណា ដើម្បី ធ្វើការផលិតនោះទេ។


តាមអ្នកសារព័ត៌មានឈ្មោះ Mark Gurman របស់ (9to5Mac) ក្រុមហ៊ុន Apple នឹងធ្វើការបំបាត់ចោល នូវរន្ធ ដោតកាសស្តាប់តន្រ្តី Jack 3,5 mm ដូចទៅនឹងបណ្តាព័ត៌មាន បានចុះផ្សាយកាលពីពេលថ្មីៗ នេះផងដែរ។ នៅក្នុងចំណោម គំរូរចនាម៉ូតទាំងបីរបស់ iPhone ជំនាន់ថ្មីនេះ គឺនឹងមានពីរគំរូ ដែល មានការរចនាម៉ូតយ៉ាង ស្តើង ហើយ Apple ក៏មានដាក់ចេញនូវគំរូរចនាម៉ូតមួយទៀត ដែលស្រដៀង ទៅនឹងម៉ូដែល iPhone 6s បច្ចុប្បន្ននេះផងដែរ។

ការផ្លាស់ប្តូរធំរបស់ iPhone 7 គឺកាសស្តាប់តន្រ្តី Earbud Beats អត់ខ្សែ នឹងត្រូវបានដាក់លក់ មក ជាមួយនឹង ស្មាតហ្វូន។ ស្តាប់កាសតន្រ្តី នឹងផ្តោតលើការប្រើប្រាស់តំណភ្ជាប់ Bluetooth ហើយអ្នក ប្រើប្រាស់ក៏អាចទិញ ផលិតផលនេះ ដាច់ដោយឡែកផ្សេងដែរ។  

(រូបតំណាង)

កាស Bluetooth នេះ វាអាចជាផលិតផលថ្មីគួរសម នៅក្នុងពិភពបច្ចេកវិទ្យា។ បច្ចុប្បន្នមានតែ ក្រុមហ៊ុនមួយចំនួន (តិច) ប៉ុណ្ណោះដូចជា Bragi និង​ Skybuds ដែលកំពុងតែធ្វើការអភិវឌ្ឍន៍ ប្រភេទ កាសស្តាប់តន្រ្តី Bluetooth នេះ។ មានបញ្ហាមួយចំនួនដែលត្រូវប្រឈម សម្រាប់បច្ចេកវិទ្យាកាស ស្តាប់តន្រ្តីអត់ខ្សែ នឹងត្រូវ ដោះស្រាយនោះគឺ រលកសញ្ញាណ Bluetooth មិនអាចឆ្លងកាត់រាងកាយ មនុស្ស ពីត្រចៀកម្ខាង ទៅត្រចៀកម្ខាងទៀតបានទេ។ ប៉ុន្តែជាមួយនឹងក្រុមវិស្វករដែលសម្បូរទៅ ដោយបទពិសោធន៍ និងប្រភពហិរញ្ញវត្ថុគ្រប់គ្រាន់ Apple ពិតជាអាចរកបានដំណោះស្រាយ ដ៏ល្អ មួយ សម្រាប់បញ្ហាប្រឈមខាងលើនេះ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន Apple បានចំណាយប្រាក់ដល់ទៅ ៨ពាន់លានដុល្លារ នៅក្នុង គោលដៅស្រាវជ្រាវ និងអភិវឌ្ឍបណ្តាបច្ចេកវិទ្យាថ្មីៗ៕

អានអត្ថបទ៖ Xiaomi Redmi 3 កំណត់ថ្ងៃ បង្ហាញណែនាំខ្លួន ជាមួយការរចនាម៉ូត ធ្វើពីលោហធាតុ យ៉ាងស្រស់ស្អាត

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ 9to5Mac, vr


Tags: Apple new iPhone iPhone 7 Smartphone Hightech