CamNews

ទូរស័ព្ទ 

Apple ៖ iPhone 6 នឹងបង្ហាញវត្តមានផ្លូវការ ក្នុងថ្ងៃទី ៩កញ្ញា

ព័ត៌មានចុងក្រោយបំផុតឱ្យដឹងថា ក្រុមហ៊ុន Apple បាន​ប្រកាស​ជា​ផ្លូវ​ការ​​អំពី​ថ្ងៃ​​បង្ហាញ​ខ្លួន
​របស់ iPhone ជំនាន់ថ្មី របស់ខ្លួន នៅថ្ងៃទី ៩កញ្ញា ខាងមុខ។

ក្រុមហ៊ុនអ៊ីនធឺរណែតរបស់អាល្លឺម៉ង់ ធ្លាប់បានបង្ហើបឱ្យដឹងថា iPhone 6 នឹងគ្រោងនឺងបង្ហាញ
ខ្លួនជាផ្លូវការ នៅក្នុងថ្ងៃទី ១៩កញ្ញា ប៉ុន្ដែ ប្រភពមួយចំនួន បែរជាអះអាងថា iPhone 6 នឹងត្រូវ
បានឧទ្ទេសនាម ក្នុងថ្ងៃទី ១៤ តុលា ប្រហាក់ប្រហែលនឹងពេលបង្ហាញវត្តមានរបស់ iPhone 4s
កាលពីឆ្នាំ ២០១១។

ក៏ប៉ុន្ដែ យោងតាមប្រភពព័ត៌មាន ដែលបង្ហើបអំពីដំណឹងបែកធ្លាយថ្មីបំផុត ឱ្យដឹងថា iPhone 6
នឹងបង្ហាញមុខ ប្រហាក់ប្រហែលនឹងថ្ងៃ “កំណើត” របស់ iPhone 5/5s ពោលគឺថ្ងៃទី ៩កញ្ញាខាង
មុខស។ ដូច្នេះ នៅសល់ប្រហែលជាង ១ខែទៀតប៉ុណ្ណោះ យើងទាំងអស់គ្នា នឹងបានទស្សនា
ឬបានស្ទាប ឬមួយក៏បានប្រើប្រាស់ផលិតផលដែលត្រូវបានគេរង់ចាំបំផុត។

យ៉ាង​ណា​ក៏​ដោយ ថ្មី​ៗ​បំផុត​នេះ ក្រុម​ហ៊ុន Apple បាន​ប្រកាស​ជា​ផ្លូវ​ការ​ នូវ​ថ្ងៃ​ដែល​ក្រុម​ហ៊ុន​
នេះប្រារព្ធ​ព្រឹត្តិ​ការណ៍​បង្ហាញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​។ សេច​ក្ដី​ប្រកាស​ឱ្យ​ដឹង​ថា ព្រឹត្តិ​ការណ៍
ឧទ្ទេស​នាម​ផលិតផល​របស់ Apple នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ ក្នុង​ថ្ងៃ​ទី ៩​កញ្ញា​ខាង​មុខ​។

នៅក្នុងព្រឹត្តិការណ៍ឧទ្ទេសនាម iPhone 6 យើងនឹងបានដឹងច្បាស់ អំពីលទ្ធផលនៃការប្រឹង
ប្រែងរយៈពេល ១ឆ្នាំ របស់ Apple ។ ផលិតផលពិសេសបំផុត ក្នុងព្រឹត្តិការណ៍នោះ គ្មានអ្វី
ក្រោយពី iPhone កំណែ 4.7 inch រួមនឹងនាឡេកាឆ្លាតវៃ iWatch ។

យោងតាមទម្លាប់របស់ Apple មួយខែបន្ទាប់ពីព្រឹត្តិការណ៍ទីមួយ ក្រុមហ៊ុននេះ ក៏នឹងមានព្រឹត្តិ
ការណ៍ទីពីរ ដើម្បីឧទ្ទេសនាមឧបករណ៍ថ្មីទៀត។ នៅឆ្នាំនេះ ក្នុងព្រឹត្តិការណ៍ទីពីរ គេជឿថា
Apple នឹងបង្ហាញ ថេប្លេត iPad Air 2, iPad Mini 3 ឬក៏អាច iPhone Phablet (iPhone Air) ដែល
មានអេក្រង់ 5.5 inch ដែលអ្នកគាំទ្រ ទន្ទឹងរង់ចាំបំផុត៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes/IBTimes


Tags: iPhone 6 9 September