បើទោះបីជាបានប្រើប្រាស់ស្រោម (Case) ការពារក៏ដោយ ក៏ស្មាតហ្វូនស៊េរីថ្មីរបស់ Apple, iPhone 6 នៅតែបត់កោង និងបានផ្ទុះឡើង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យម្ចាស់ស្មាតហ្វូនទទួលរង
នូវការរលាកទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Tucson រដ្ឋ Arizona សហរដ្ឋ អាមេរិច។
Phillip Lecther ក្នុងពេលកំពុងបើករថយន្ត petticab (ប្រភេទរថយន្តតាក់ស៊ីសាធារណៈ) ស្រាប់តែជួប នូវគ្រោះថ្នាក់ចរាចរណ៍ ដោយចៃដន្យ។ កំលាំងនៃគ្រោះថ្នាក់នោះ បានធ្វើឲ្យគាត់ផ្លោងប៉ះទៅនឹងផ្ទៃ នៃកាប៊ីន ហើយកំលាំងនៃការប៉ះទង្គិចនោះទៀតសោត បានបណ្តាលឲ្យ iPhone 6 របស់គាត់ត្រូវបាន បត់កោង និងផ្ទុះផ្កាភ្លើងភ្លាមៗ ទាំងឧបករណ៍បានប្រើប្រាស់ស្រោមការពារ ផងដែរ។
ករណីដែលបានកើតឡើង ភាគច្រើនថ្មរបស់ឧបករណ៍ នឹងមិនជួបនូវបញ្ហាអ្វីនោះទេ ប៉ុន្តែសម្រាប់ក្នុង ករណីនេះ ថ្មរបស់ iPhone 6 ត្រូវបានធ្លុះប្រហោង។ បន្ទុះផ្កាភ្លើងបានបង្កឲ្យម្ចាស់ស្មាតហ្វូននេះ ទទួល រងនូវការរលាកមួយផងដែរ។
រឿងដែលស្មាតហ្វូនមួយ ត្រូវបានកោង បន្ទាប់ពីជួបនូវគ្រោះថ្នាក់ចរាចរណ៍ គឺមិនមានអ្វីដែលត្រូវកត់
សំគាល់ទេ ប៉ុន្តែសម្រាប់ iPhone 6 កាលដែលវាត្រូវបានកោង ទាំងដែលបានប្រើប្រាស់នូវស្រោម ការពារហើយនោះ វាអាចនឹងបន្តធ្វើឲ្យមានការព្រួយបារម្ភបន្ថែមទៀត ទៅលើការឌីហ្សាញនៃផលិត ផលនេះ ដែលមិនសូវមានភាពរឹងមាំ ពិសេសគឺបន្ទាប់ពីព័ត៌មាន Scandal iPhone 6 Plus ងាយនឹង ទទួលរងការកោង ក្នុងរយះពេលកន្លងមកនេះ។
បច្ចុប្បន្ននៅមិនទាន់មានប្រតិកម្មណាមួយ ពីខាងក្រុមហ៊ុន Apple នៅឡើយទេ ចំពោះករណីដែល បានកើតឡើងខាងលើ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, zing