Galaxy S Duos មានការរចនាម៉ូដដូចនឹងម៉ូដែលស៊េរីខ្ពស់ Galaxy S III ប៉ុន្តែមានរាង
តូចជាង និងក្រាស់ជាងបន្តិច។ វាមានរូបសណ្ឋានមធ្យម ដោយមានបន្ថែមសមត្ថភាពប្រើ
បានស៊ីមពីរ។
ក្រុមហ៊ុនផលិតរបស់កូរ៉េ បានធ្វើការអភិវឌ្ឍន៍យ៉ាងច្រើនលើ Galaxy S ស៊ីមពីរ។ ក្នុងនោះ ការរចនា
ម៉ូដជាកត្តាដែលងាយមើលឃើញបំផុត, វាមានរូបរាងដូចនឹង Galaxy S III ជាមួយនឹងសំបកពណ៌ស។
ក្រៅពីនេះ ម៉ូដែលនេះក៏បានប្រើ Nature UX ផងដែរ។
ដោយមានរូបសណ្ឋានមធ្យម ដូច្នេះវាមិនមានចំនុចគួរឲ្យកត់សំគាល់ច្រើនទេ។ ម៉ូដែលនេះប្រើប្រាស់
CPU 1 GHz, RAM 512 MB, camera 5 megapixel, អេក្រង់ទំហំ 4 inch និងកំរិតពន្លឺ WVGA ដូចនឹង
Galaxy S ដំបូង។
Galaxy S Duos ស៊ីមពីរ
Galaxy S Duos មានកំរាស់ក្រាស់ជាង Galaxy S III គឺមានកំរាស់ 10,5 mm, ទម្ងន់ 120 g។ Samsung
Galaxy S Duos ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.0, មានមេម៉ូរីក្នុង 4 GB, អនុញ្ញាតអាចបន្ថែម
ទំហំមេម៉ូរីបាន។
វាប្រើបានស៊ីមពីរ ដែលក្នុងនោះមានតែស៊ីមមួយប៉ុណ្ណោះដែលអាចភ្ជាប់សេវា 3G បាន។ ក្រៅពីនេះ
ទូរស័ព្ទនេះក៏អាចឲ្យអ្នកប្រើប្រាស់លេងអ៊ីនធឺណេតតាមរយះ Wi-Fi ផងដែរ។ Galaxy S Duos មាន
ថាមពលថ្ម 1.500 mAh។ Samsung នៅមិនទាន់ប្រាប់ពីថ្ងៃនៃការដាក់លក់ និងតំលៃនៅឡើយទេ។
ខាងក្រោមនេះ គឺជារូបភាពពិតប្រាកដរបស់ Galaxy S Duos, ទស្សនាទាំងអស់គ្នា !
ប្រៀបធៀបរូបរាងជាមួយ Galaxy S III ៖
S III (ឆ្វេង), S Duos(ស្តាំ) ផ្នែកខាងមុខ
S III (ឆ្វេង), S Duos(ស្តាំ) ផ្នែកខាងក្រោយ
S III (ក្រោម), S Duos(លើ)
ដោយ៖ សិលា
ប្រភព៖ VE