CamNews

ទូរស័ព្ទ 

Huawei ប្រកាសបង្ហាញ Mate 8 នៅ CES 2016 ជាមួយនឹងអេក្រង់ 6 inch, ថាមពលថ្មខ្លាំង, ប្រើ chip Kirin 950

Mate 8 នឹងបង្ហាញខ្លួននៅលើទីផ្សារអឺរ៉ុប អាស៊ី និងអាហ្វ្រិកខាងត្បូង នៅពីរបីសប្តាហ៍ខាងមុខនេះ។ នៅអឺរ៉ុប តម្លៃចាប់ផ្តើមដំបូងរបស់ស្មាតហ្វូននេះ គឺចាប់ពី ៥៩៩ អឺរ៉ូ។

Huawei ទើបតែធ្វើការបង្ហាញណែនាំដល់ទីផ្សារទូទាំងពិភពលោក នូវគំរូស្មាតហ្វូនអេក្រង់ធំគឺ Mate 8 នៅក្នុងពិព័រណ៍ CES 2016។ Mate 8 ធ្លាប់បានបង្ហាញខ្លួននៅប្រទេសចិនកាលពីខែមុន ហើយវានឹង ចាប់ផ្តើម ដាក់លក់នៅលើទីផ្សារអន្តរជាតិ ក្នុងរយះពេលពីរបីសប្តាហ៍ខាងមុខនេះ។


Mate 8 គឺជាម៉ូដែលអាប់ឌេតរបស់ Mate 7 កាលពីឆ្នាំមុន ហើយក៏ជាស្មាតហ្វូនដំបូងគេដែល ប្រើ ប្រាស់ chip Kirin 950 ថ្មីស្រឡាង ដែលផ្តល់នូវ Performance CPU ខ្ពស់ជាង 100%, GPU ខ្ពស់ជាង 125% និងសន្សំ សំចៃថ្មបាន 70% បើប្រៀបនឹង chip Kirin 925។


ស្មាតហ្វូននេះប្រើប្រាស់ interface EMUI 4.0 និងដំឡើងនូវប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow រួចជាស្រេច។ ម៉ូដែលនេះមានអេក្រង់ទំហំ 6 inch Full HD IPS ដែលមានទំហំ RAM 3 GB ជាមួយនឹងអង្គ ផ្ទុកទិន្នន័យ 32 GB និង RAM 4 GB មានអង្គផ្ទុកទិន្នន័យ 64 GB។ សម្រាប់ម៉ូដែល ខ្ពស់ជាង ប្រើប្រាស់បាន ស៊ីមពីរប្រភេទ LTE តែសម្រាប់ម៉ូដែល RAM 3 GB ប្រើបានតែស៊ីមមួយ ប៉ុណ្ណោះ។


និយាយពីសមត្ថភាពថតរូបវិញ Mate 8 ប្រើប្រាស់នូវសេនសឺរ SMOS Sony IMX298 BSI ទំហំ 16 megapixel, f/2.0, បំពាក់បច្ចេកវិទ្យាទប់រំញ័រ, អំពូល flash ពីរគ្រាប់, ចាប់យករូបភាពបន្តបន្ទាប់គ្នាតាម phase។ កាមេរ៉ានេះគាំទ្រថតវីដេអូ slo-mo 120 frame/s, កំរិតរីសូលុយហ្សិន 730p, កាមេរ៉ាមុខមាន ទំហំ 8 megapixel, f/2.0។


ជាមួយនឹងអេក្រង់ទំហំធំ Mate 8 ប្រើប្រាស់ថាមពលថ្ម 4000 mAh ដែលអាចប្រើប្រាស់រយះពេល ប្រហែល ជាងពីរថ្ងៃ នេះបើតាមការបញ្ជាក់ពី Huawei។ ស្មាតហ្វូនមានបំពាក់បច្ចេកវិទ្យាសាកថ្មរហ័ស ដែលអនុញ្ញាតឲ្យ អ្នកអាចប្រើប្រាស់បានរយះពេលពេញមួយថ្ងៃ បន្ទាប់ពីការសាករយះពេល ៣០ នាទី។ នៅលើទីផ្សារអឺរ៉ុប ម៉ូដែលនេះមានតម្លៃលក់ ៥៩៩ ដុល្លារ សម្រាប់ម៉ូដែល RAM 3 GB និង ៦៩៩ ដុល្លារ សម្រាប់ម៉ូដែល RAM 4 GB៕

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ zing


Tags: Huawei Mate 8 Smartphone Hightech