Nokia, HTC និង Samsung គឺជាបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងគេ ដែលបាន
បង្ហាញខ្លួនស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Window Phone 8 ដូចជា Nokia
Lumia 920, HTC 8X រឺ Ativ S...
Nokia Lumia 920
ជាមួយនឹងបច្ចេកវិទ្យា PureView, អេក្រង់ទំហំ 4,5 inch ច្បាស់ត្រជាក់ភ្នែក និងប្រើប្រាស់ប្រព័ន្ធ
ប្រតិបត្តិការ Windows Phone 8 គំរូស្មាតហ្វូនស៊េរីខ្ពស់បំផុតរបស់ Nokia សន្យាថានឹងក្លាយជា
ផលិតផលដែលទាក់ទាញអតិថិជនប្រើប្រាស់ក្នុងពេលខាងមុខ។
Nokia Lumia 820
Nokia Lumia 820 គឺជាស្មាតហ្វូនដែលមានរូបសណ្ឋានទាបជាង Lumia 920។ ដូចនឹងគំរូស្មាតហ្វូន
ស៊េរីខ្ពស់ Lumia 920, Lumia 820 ក៏ត្រូវបានបំពាក់នូវ CPU Dual Core ល្បឿន 1,5 GHz និងប្រើ
Windows Phone 8។
HTC Windows Phone 8X
HTC Windows Phone 8X គឺជាគំរូស្មាតហ្វូនស៊េរីខ្ពស់ដែលប្រើប្រព័ន្ធប្រតិបត្តិការ Window Phone8
ជាមួយអេក្រង់ទំហំ 4,3 inch 720p។ វាត្រូវបានបំពាក់ CPU Dual Core ល្បឿន 1,5 GHz, RAM
ទំហំ 1GB...។
HTC Windows Phone 8S
HTC Windows Phone 8S ត្រូវបានបង្ហាញខ្លួនទន្ទឹមនឹង 8X និងប្រើ Window Phone 8 ដែរ ប៉ុន្តែ
វាមានរូបសណ្ឋានទាបជាងបន្តិច ដោយបំពាក់នូវ CPU Dual Core ល្បឿន 1GHz, RAM 512MB,
អេក្រង់ 4 inch Super LCD...។
Samsung Ativ S
ក្រុមហ៊ុនផលិតទូរស័ព្ទកូរ៉េខាងត្បូងបានធ្វើការបង្ហាញខ្លួននូវស្មាតហ្វូន Window Phone 8 ដំបូង
របស់ខ្លួនដែលមានឈ្មោះថា Ativ S នៅពិពរណ៍ IFA កាលពីដើមខែកញ្ញាកន្លងទៅនេះ។ Ativ S
លេចធ្លោដោយសារតែបំពាក់នូវអេក្រង់ទំហំ 4,8 inch HD Super AMOLED, camera 8 MP និង
រចនាម៉ូដប្រហែល Lumia 920៕
ដោយ៖ សិលា
ប្រភព៖ zng