បើតាមប្រភពព័ត៌មានពីកាសែត The Wall Street, Apple កំពុងតែអភិវឌ្ឍនូវគំរូ iPhone ជំនាន់ថ្មី ពីរម៉ូដែល ដែលមានអេក្រង់ធំជាងមុន បើប្រៀបជាមួយ iPhone បច្ចុប្បន្ន។ iPhone ថ្មីទាំងពីរនេះ មានអេក្រង់ទំហំ 4,5 inch និង 5 inch ដែលតាមការរំពឹងទុក នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងឆ្នាំ នេះ។
តាមប្រភពខាងលើដដែល iPhone ថ្មីទាំងពីរនេះ សុទ្ធតែត្រូវបានបំពាក់ដោយសំបកធ្វើពីលោហ ធាតុ មិនមានអេក្រង់កោង ដូចព័ត៌មានចចាមអារាម កាលពីមុនៗនេះទេ។ មុននេះព័ត៌មានមួយ ចំនួន បានឲ្យដឹងថា iPhone អេក្រង់ធំ គឺកំពុងនៅតែស្ថិតនៅជាគំរោង ឬកំពុងតែធ្វើពិសោធ។ ជាក់ស្តែងរបាយការណ៍របស់ Wall Street បានកំណត់បញ្ជាក់ថា iPhone ទាំងពីរម៉ូដែលនោះ កំពុងតែរៀបចំនាំយកទៅផលិតហើយ គឺមិនមែនស្ថិតក្នុងគំរូពិសោធន៍សាកល្បង អ្វីទៀតឡើយ។
កាសែត Wall Street ក៏បានបន្ថែមមតិយោបល់ថា iPhone ថ្មីទាំងពីរនេះ សុទ្ធតែបំពាក់នូវសំបក ធ្វើពីលោហធាតុ ដូច្នេះ Apple នឹងឈប់ធ្វើការផលិត សំបកធ្វើពីជ័រ ដែលកំពុងត្រូវបានប្រើប្រាស់ នៅលើ iPhone 5C ទៀតហើយ។ រឿងនេះបានបង្ហាញឲ្យឃើញថា Apple អាចចង់បោះចោល ការរចនាម៉ូតសំបកជ័ររបស់ iPhone 5C និងត្រលប់ទៅការរចនាម៉ូត សំបកធ្វើពីលោហធាតុវិញ ដូចដែលបានប្រើប្រាស់ នៅលើ iPhone មុនៗនេះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte