CamNews

ទូរស័ព្ទ 

Samsung បង្ហាញខ្លួន Galaxy Mega Plus chip quad core នៅប្រទេសចិន

កាលពីពេលថ្មីនេះ Galaxy Mega Plus បានលេចចេញនៅលើគេហទំព័រផ្លូវការរបស់ Samsung នៅប្រទេសចិន។ គំរូស្មាតហ្វូននេះ មានឈ្មោះកូដ I9152P ប្រើស៊ីមពីរ មានផ្គត់ផ្គង់តំណភ្ជាប់  GSM/WCDMA+។ វាត្រូវបានគេចាត់ទុកថា ជាវើហ្សិនបន្ទាប់របស់ phablet 5,8 inch Galaxy Mega ដែលប្រើ chip quad core 1,2 Ghz បានបង្ហាញខ្លួន កាលពីឆ្នាំមុន។

លក្ខណៈសម្បត្តិនៅសល់មួយចំនួនទៀតរបស់ Galaxy Mega Plus រួមមាន អេក្រង់ទំហំ 5,8 inch កំរិតរីសូលុយហ្សិន qHD (960 x 540 pixel), 1,5 GB RAM, មេម៉ូរីក្នុងទំហំ 8GB និងអាចបន្ថែម មេម៉ូរីក្រៅបាន តាមរយះកាត microSD។ ក្រៅពីនេះ Mega Plus នឹងមានកាមេរ៉ាក្រោយ ទំហំ 8MP និងកាមេរ៉ាមុខ 1.9MP ថាមពលថ្ម 2.600 mAh, interface TouchWiz ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean។

បណ្តា Application ដែលបានដំឡើងរួចជាស្រេច នៅលើ Mega Plus សុទ្ធតែបានធ្វើការអាប់ឌេត ប្រសើរជាងមុន និងឡើងវើហ្សិនថ្មីបំផុត ក្នុងនោះមានដូចជា: S Translator, Popup Play, Group Play, Story Album, Multi Window និង Features មួយចំនួនផ្សេងទៀត។

បច្ចុប្បន្ននៅមិនទាន់មានព័ត៌មាន ស្តីពីតំលៃលក់ជាផ្លូវការ នៃស្មាតហ្វូននេះ នៅឡើយទេ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- Ha Dong(អ្នកបង្កើតហ្គេម): កាលុបចោល Flappy Bird ព្រោះខ្ញុំមានអារម្មណ៍ថា មានកំហុស
- Samsung បង្ហើបឲ្យដឹងពី Feature ថ្មីរបស់ Galaxy S5 តាមរយះ interface ថ្មី

- Bill Gates: "សូមកុំហៅខ្ញុំ ថាជាអ្នក បានបោះបង់ការសិក្សា"

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Samsung Galaxy Mega Plus 4-core chip Smartphone Hightech