CamNews

ផលិតផលថ្មី 

[IFA 2012] Samsung បង្ហាញ Galaxy Camera: 16Mp, Android 4.1, 4"8

ក្រុមហ៊ុន Samsung បានបង្ហាញជាផ្លូវការនូវប្រភេទកាមេរ៉ា ប្រើប្រព័ន្ធប្រតិបត្តិការ
Android
ដំបូងរបស់ខ្លួន ជាមួយនឹងរូបសណ្ឋានខ្ពស់ និងអេក្រង់ធំ នោះគឺ Galaxy
Camera។

បើប្រៀបធៀបជាមួយនឹង កាមេរ៉ាដំបូងរបស់ Nikon ដែលទើប ធ្វើការបង្ហាញខ្លួនពេលថ្មីៗនេះ
កាមេរ៉ារបស់ Samsung មានចំនុចល្អជាងច្រើនទាំងរូបសណ្ឋាន និងការរចនាម៉ូដ។ វាបំពាក់នូវ
អេក្រង់ទំហំ 4,8អ៊ីញ 308ppi កំរិតពន្លឺ HD SLCD display ជាមួយកែវហ្សូម 21x zoom lens និង
មានទំហំកាមេរ៉ា 16 MP BSI CMOS sensor។ វាអាចចូល Google Play រឺ Samsung App ដើម្បី
ដោនឡូតកម្មវិធីផ្សេងៗដូចឧបករណ៍ Android ដទៃទៀតផ្សេងដែរ។

Samsung Galaxy Camera

វាបានបំពាក់នូវ CPU quad-core ល្បឿន 1.4GHz, មានមេម៉ូរីក្នុង 8GB, រន្ធដោតកាត microSD,
ថ្ម 1,650 mAh, ទម្ងន់ 305ក្រាម និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean ។ Samsung’s
Galaxy Camera អាចភ្ជាប់ជាមួយ 3G, 4G, Wifi, GPS, Bluetooth...វានឹងមានបីម៉ូដែលខុសគ្នា ដូច
ជាកាមេរ៉ាដែលភ្ជាប់ តែប្រព័ន្ធ Wi-Fi, កាមេរ៉ាភ្ជាប់បច្ចេកវិទ្យា 3G ជាមួយ Wi-Fi និងកាមេរ៉ាភ្ជាប់
បច្ចេកវិទ្យា 4G ជាមួយ Wi-Fi  ហើយកាមេរ៉ាទាំងបីប្រភេទនេះ នឹងចេញលក់នៅលើទីផ្សារចុងឆ្នាំ
2012 នេះ៕

 

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Samsung Galaxy Camera 16Mp Android 4.1 4 "8 hightech