Samsung ទើបតែធ្វើការបង្ហាញណែនាំ នូវគំរូស្មាតហ្វូន ដែលមានត្រកូលថ្មីស្រឡាងមួយទៀត មុននឹងការមកដល់របស់ Galaxy Note7 នោះគឺស្មាតហ្វូន Galaxy Wide។ ស្មាតហ្វូននេះ បំពាក់នូវ Chip Quad Core Snapdragon 410 ល្បឿន 1.2 GHz អេក្រង់ HD 5.5 inch។
Galaxy Wide បំពាក់មកជាមួយ RAM ទំហំ 2GB អង្គផ្ទុកទិន្នន័យ 16GB និងមានថាមពលថ្ម 3000 mAh។ Galaxy Wide មានកាមេរ៉ាក្រោយទំហំ 13 MP និងកាមេរ៉ាមុខទំហំ 5 MP។
ស្មាតហ្វូននេះ មានឈ្មោះកូដ SM-G600S គឺដូចទៅនឹង Galaxy On7។ Galaxy Wide នឹងតំឡើងរួច មកជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ពេលក្រុមហ៊ុនដាក់លក់នៅលើទីផ្សារ។
Galaxy Wide នឹងធ្វើការដាក់លក់នៅលើទីផ្សារក្នុងស្រុក (ប្រទេសកូរ៉េខាងត្បូង) ក្នុងតម្លៃ ២៧៥ ដុល្លារ៕
- អានអត្ថបទ៖ iPhone 7 នឹងមានអង្គផ្ទុកទិន្នន័យ ទាបបំផុត 32GB លែងមានទំហំ 16GB ទៀតហើយ
ប្រែសម្រួល៖ មង្គល