CamNews

ទូរស័ព្ទ 

Sony ចាប់ផ្តើមលក់ Xperia V មិនជ្រាបទឹកនៅ Singapore

តាម Cnet Asia, Sony កំពុងតែចាប់ផ្តើមដាក់លក់ស្មាតហ្វូន Xperia V នៅលើប្រទេស
មួយចំនួននៅអាស៊ី។ នៅលើទីផ្សារ Singapore ស្មាតហ្វូននេះមានតំលៃជិត 600$ US។

នេះគឺជាស្មាតហ្វូនស៊េរីខ្ពស់បំផុតរបស់ Sony Version មិនជ្រាបទឹក ដែលទើបតែបានធ្វើការបង្ហាញ
ណែនាំនៅពិព័រណ៍ IFA 2012 កាលពីខែកញ្ញាកន្លងទៅ។ Xperia V ប្រើ chip dual core ល្បឿន 1,5
GHz ប៉ុន្តែជា Snapdragon S4 របស់ Qualcomm ថ្មី និងល្អជាង chip របស់បណ្តាម៉ូដែលដូចជា Xperia
S រឺ Xperia P។ មានទំហំអេក្រង់ 4,3 inch ប៉ុន្តែកំរិតពន្លឺរបស់គឺ HD 1.280 x 720 pixel ដែលធ្វើពន្លឺ
របស់ Xperia V ត្រូវបានគេវាយតំលៃខ្ពស់ពីភាពភ្លឺច្បាស់ល្អ ត្រជាក់ភ្នែក។

បណ្តាសមត្ថភាពពីភាពធន់ដូចជាមិនជ្រាបទឹក មិនចូលធូលីរបស់ Xperia V គឺតាមស្តង់ដារ IP57
ដែលអនុញ្ញាតអាចត្រាំក្នុងទឹកបានក្នុងរយះពេលខ្លីមួយ។ ក្រៅពីមេម៉ូរីក្នុងទំហំ 8 GB, Xperia V
នៅអាចបន្ថែមមេម៉ូរីក្រៅបាន ហើយវាក៏បំពាក់នូវកាមេរ៉ាទំហំ 13 megapixel ដូច Xperia T និង
TX ផងដែរ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Sony waterproof Xperia V Singapore smartphone hightech