CamNews

ទូរស័ព្ទ 

iPhone 6, iPhone 6 Plus, iPad Air 2 អាចនឹងមានម៉ូដែល 32 GB ក្នុងថ្ងៃខាងមុខ

នៅក្នុងបណ្តាផលិតផល Mobile ដែលទើបតែធ្វើការបង្ហាញខ្លួន កាលពីពេលថ្មីៗនេះ Apple បាន ផលិតតែបណ្តាម៉ូដែលមានមេម៉ូរីក្នុងទំហំ 16 GB, 64 GB និង 128 GB ប៉ុណ្ណោះ។ iPhone 6, iPhone 6 Plus, iPad Air 2 និង iPad Mini 3 គឺមិនមានម៉ូដែល 32 GB ទេ ប៉ុន្តែវាត្រូវបានដំឡើងទៅដល់ 64 GB ជាមួយតំលៃខុសគ្នា ១០០ ដុល្លារ ដើម្បីសន្សំការចំណាយដល់អ្នកប្រើប្រាស់។ ជាក់ស្តែងនៅថ្ងៃ ខាងមុខ Apple អាចនឹងនាំយកម៉ូដែលទំហំ 32 GB ត្រលប់មកលើទីផ្សារវិញ។

រូបភាព iPhone 6 Plus ម៉ូដែល 32 GB

រូបភាពដែលត្រូវបាន PhoneArena ចែករំលែក បានឲ្យឃើញថា iPhone 6 Plus មានម៉ូដែលមេម៉ូរីក្នុង ទំហំ 32 GB។ ឧបករណ៍នេះបានបង្ហាញខ្លួននៅប្រទេសចិន ជាមួយនឹងទំហំមេម៉ូរីក្នុងសរុប 31,5 GB ហើយនៅសល់ 22,9 GB សម្រាប់អ្នកប្រើប្រាស់។ តាមប្រភពបានឲ្យដឹងថា ក្រៅពី Phablet ដំបូង របស់ខ្លួន Apple ក៏នឹងផលិត iPhone 6 និង iPad Air 2 ដែលមានមេម៉ូរីក្នុងទំហំ 32 GB ផងដែរ ប៉ុន្តែ វាត្រូវបានដាក់លក់តែនៅតាមហាង (ដែលបានកំណត់) មួយចំនួនតែប៉ុណ្ណោះ។

នៅលើគេហទំព័រលក់ទំនិញអនឡាញ eBay ក៏មានអ្នកលក់ម្នាក់ បាននិយាយឲ្យដឹងថា គាត់កំពុងតែ ប្រើ iPhone 6 32 GB ដែរ។ បណ្តាឧបករណ៍ទាំងនេះ អាចគ្រាន់តែជាម៉ូដែលកំពុងស្ថិតក្នុងដំណាក់ ពិសោធសាកល្បង (Test Version) របស់ Apple។ ជាក់ស្តែងបើសិនជា Apple ពិតជាបំពេញបន្ថែម ម៉ូដែល 32 GB មែន នោះអ្នកប្រើប្រាស់នឹងមានជម្រើសច្រើនជាងមុន ដែលជួយឲ្យ iPhone, iPad រឹងតែកើនឡើងនូវកំលាំងប្រកួតប្រជែងថែមទៀត។

កាលដែល Apple មិនបានផលិតចេញ iPhone 6, iPad Air 2 ម៉ូដែល 32 GB បានធ្វើឲ្យអតិថិជនមិន តិចនាក់ទេមានអារម្មណ៍ពិបាក ក្នុងការជ្រើសរើស។ អ្នកមួយចំនួនបាននិយាយថា "មេម៉ូរីក្នុងទំហំ 16 GB ហាក់ដូចជារាងស្ទើរ តែបើ 64 GB វាដូចជារាងច្រើនបន្តិចវិញ ហើយតំលៃក៏ថ្លៃតាមហ្នឹងដែរ"៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, vexpress


Tags: iPhone 6 iPad Air 2 iPhone 6 Plus version 32 GB internal memory smartphone tablet