ស្របពេលការបង្ហាញខ្លួនរបស់ iPhone 5 កាន់តែខិតជិតមកដល់, បណ្តាក្រុមហ៊ុនចែក
ចាយនៅទីផ្សារអាមេរិចកំពុងបញ្ចុះតំលៃលក់ Galaxy S III យ៉ាងច្រើន ដើម្បីធ្វើឲ្យកាន់
តែទាក់ទាញដល់អ្នកប្រើប្រាស់។
Amazon គឺជាក្រុមហ៊ុនដំបូងគេដែលបញ្ចុះតំលៃ Galaxy S III នៅសល់តែ139,99 USD, ចុះច្រើន
បើប្រៀបនឹងតំលៃមុន199,99 USD។ ប៉ុន្តែអតិថិជនត្រូវតែចុះកិច្ចសន្យារយះពេល 2ឆ្នាំជាមួយនឹង
network Verizon។
Samsung Galaxy S III បញ្ចុះតំលៃច្រើននៅទីផ្សារអាមេរិច
ក្រុមហ៊ុនមួយចំនួនទៀតដូចជា Target, Walmart... ក៏កំពុងធ្វើការបញ្ចុះតំលៃ Galaxy S III ក្នុងតំលៃ
ប្រហាក់ប្រហែលនឹង Amazon រឺលើសពីនេះទៀត គឺអាចដល់100 USD។ ទន្ទឺមនឹងនោះ តំលៃរបស់
Version 16GB ដែលមិនមានជាប់កិច្ចសន្យា នៅលើគេហទំព័រលក់រាយ Amazon សព្វថ្ងៃនៅប្រហែល
600 USD៕
ដោយ៖ សិលា
ប្រភព៖ k14