CamNews

ទូរស័ព្ទ 

ការលក់ Windows Phone បច្ចុប្បន្នខ្ពស់ជាងបួនដង បើប្រៀបនឹងឆ្នាំមុន

នៅក្នុងការប្រជុំម្ចាស់ភាគហ៊ុនដែលទើបតែប្រារព្ធកាលពីពេលថ្មីៗនេះ CEO Steve
Ballmer
មកពី Microsoft បាននិយាយទៅកាន់អ្នកវិនិយោគទុនថា ការលក់ស្មាតហ្វូន
Windows Phone
ក្នុងពេលបច្ចុប្បន្ននេះមានការកើនឡើង ខ្ពស់ជាងឆ្នាំមុនបួនដង។

Ballmer បានបញ្ជាក់ថា Windows Phone 8 ទើបតែធ្វើការដាក់លក់ពីរបីសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែ
មានដំណើរការយ៉ាងរលូន។ ទន្ទឹមនឹងនោះ តម្រូវការឧបករណ៍ប្រើ Windows Phone នៅក្នុង
ប្រទេសមួយចំនួននៅលើពិភពលោក បានកើនឡើងខ្ពស់រហូតដល់មិនមានឧបករណ៍លក់ជូន
អតិថិជន ជាក់ស្តែងដូចករណីខ្វះស្មាតហ្វូន Lumia 920 លក់ជូនអតិថិជននៅប្រទេសអាឡឺម៉ង់
និងហ្វាំងឡង់ជាដើម។ Ballmer បានបន្តថា Hardware ខ្លាំងសំរាប់ការប្រកួតប្រជែងខ្ពស់ រួមផ្សំ
ជាមួយ Software ថ្មីៗយ៉ាងច្រើនសំបូរបែប គឺជាកត្តារួមផ្សំដែលធ្វើឲ្យ Windows Phone ជោគ
ជ័យដូច្នះ។ គាត់បានបង្ហើបថា សព្វថ្ងៃមានដល់ 120,000 Applications ដែល Support ជាមួយ
ប្រព័ន្ធប្រតិបតិ្តការទូរស័ព្ទនេះ។



ក្នុងឱកាសនេះដែរ Ballmer បានឲ្យដឹងថាទីផ្សារកំពុងតែមានតម្រូវការយ៉ាងច្រើនជាមួយ Tablet
PC Touchscreen ប្រើ Windows 8។ បើគិតមកដល់បច្ចុប្បន្ន បានមានដល់ 1500 គំរូឧបករណ៍
ផ្សេងគ្នាដែលបានប្រើប្រព័ន្ធប្រតិបត្តិការនេះចេញលក់ គឺកើនឡើង 500 model បើប្រៀបកាល
ដែល Microsoft ទើបតែបង្ហាញខ្លួន Windows 8៕


Tags: Windows Phone sales CEO Steve Ballmer microsoft smartphone hightech