តាមគេហទំព័រ Engadget បានឲ្យដឹងថា Moto 360 Sport គឺជាម៉ូដែលមួយផ្សេងទៀតរបស់ Moto 360 2015។ នាឡិកាឆ្លាតវៃនេះ មានខ្នាតវិមាត្រ និងលក្ខណៈសម្បត្តិដូចជាមួយនឹងម៉ូដែល 42mm របស់ Moto 360 2015។
ជាក់ស្តែង Smartwatch នេះ អ្នកប្រើប្រាស់មិនមានជម្រើស ជ្រើសរើសលោហធាតុបានច្រើន ដូចទៅ នឹងម៉ូដែល Moto 360 2015 នោះទេ។ Moto 360 Sport គឺជាម៉ូដែលថ្មីមួយ ហើយវាផលិតឡើង សម្រាប់តែអ្នកណា ដែលចូលចិត្តបណ្តាសកម្មភាពកីឡា។ ឧបករណ៍មានតួធ្វើពីសារធាតុជ័ររឹង ហើយ មានសមត្ថភាពទប់ទល់នឹង ការប៉ះ ទង្គិចបានល្អ ការពារភាពសំណើម នៃការបែកញើសនៅលើ កដៃ។ វាក៏ត្រូវបានបំពាក់រួចជាស្រេចនូវបច្ចេកវិទ្យា GPS និង Sensor វាស់ចង្វាក់បេះដូងកាន់តែល្អជាងមុន ផងដែរ។ ក្រៅពីនេះ អេក្រង់ AnyLight របស់នាឡិកា នេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចមើល ឃើញច្បាស់នូវខ្លឹមសារផ្សេងៗ បានច្បាស់ល្អ នៅក្រោមពន្លឺថ្ងៃខ្លាំង ផងដែរ។
Moto 360 Sport នឹងមានបីពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ទឹកក្រូចលាយក្រហម ពណ៌ស និងពណ៌ខ្មៅ។ បច្ចុប្បន្ន Smartwatch នេះបានដាក់លក់នៅលើគេហទំព័ររបស់ Motorola ក្នុងតម្លៃ ៣០០ ដុល្លារ៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ Engadget, VR