ទោះបីជាទើបតែបញ្ចេញដាក់លក់ បានតែពីរបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែស្មាតហ្វូនប្រើ Android ដំបូងគេរបស់ BlackBerry ត្រូវបានអស់ស្តុកនៅលើគេហទំព័រ Walmart ដែលនេះគឺជាសញ្ញាណវិជ្ជមានមួយសម្រាប់ ក្រុមហ៊ុនផលិតស្មាតហ្វូនកាណាដា។
យោងតាមគេហទំព័រ PhoneArena បានឲ្យដឹងថា បន្ទាប់ពីបញ្ចេញដាក់លក់បានពីរបីថ្ងៃ ជាមួយនឹង បរិមាណ មានកំណត់មក គេហទំព័ររបស់ Walmart (ហាងលក់រាយមួយដ៏ធំជាងគេនៅលើពិភពលោក ក្នុងចំណោមបណ្តា ហាងលក់រាយផ្សេងទៀត ទាំងប្រាក់ចំណូល និងចំនួនបុគ្គលិកច្រើនជាងគេ) បានប្រកាសឲ្យដឹងថា ដាច់ស្តុក ហើយសម្រាប់ BlackBerry Priv ដែលជាស្មាតហ្វូនប្រើ Android ដំបូងគេរបស់ BlackBerry។ បើទោះបីជា នៅមិនទាន់មានចំនួនតួរលេខជាក់លាក់ ប៉ុន្តែនេះគឺជា សញ្ញាណវិជ្ជមាន គួរជាទីពេញចិត្តសម្រាប់ BlackBerry ដែលនេះបង្ហាញឲ្យឃើញថា Priv នៅតែ ទទួលបាននូវការចាប់អារម្មណ៍ច្រើន ពីអ្នកប្រើប្រាស់។ ក្រៅពីនេះ ភាគហ៊ុនរបស់ BlackBerry ក៏មាន ការកើនឡើងចំនួន ១០% គិតចាប់តាំងពីពេល Walmart បញ្ចញលក់ Priv។
កាលពីពេលមុន ក្រុមហ៊ុនកាណាដា បានប្រកាសថា ចំនួនស្មាតហ្វូនដែលផលិតនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ គឺត្រូវបានបន្ថយ ៥០% បើប្រៀបទៅនឹងឆ្នាំមុន។ សូម្បីតែលោកនាយកប្រតិបត្តិ John Chen ក៏ធ្លាប់បាន ប្រកាសដោយត្រង់ៗថា បើសិនជា Priv មិនទទួលបានជោគជ័យនោះ BlackBerry នឹង ត្រូវនិយាយពាក្យ “លាហើយ” ដោយដកខ្លួនចេញពីទីផ្សារឧបករណ៍ចល័ត។ ជាក់ស្តែង ជាមួយនឹង ការចាប់ផ្តើម ទទួលបានលទ្ធផលល្អគួរសមរបស់ BlackBerry Priv នេះ ពួកយើងអាចនៅមានសង្ឃឹម ថា រឿងនេះ (BlackBerry បាត់ខ្លួននៅលើទីផ្សារ) នឹងមិនកើតឡើងនោះទេ៕
- អានអត្ថបទ៖ Facebook សាកល្បង Feature ថ្មី អាចបង្ហាញឲ្យដឹង មានអ្នកកំពុងសរសេរ Comment លើ Status ដែលបានបង្ហោះ
- អានអត្ថបទ៖ Microsoft Lumia 850 មាន Sensor ស្គែនប្រស្រីភ្នែក និងមានបួនពណ៌សម្រាប់រើស?
- អានអត្ថបទ៖ Apple ប្រកាសបង្ហាញ Top 25 Applications សម្រាប់ iPhone ល្អបំផុតប្រចាំឆ្នាំ 2015, តើមានអ្វីខ្លះទៅ?
ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Vreview