Oppo Finder ជាSmartphone Android របស់ក្រុមហ៊ុនផលិតទូរស័ព្ទដៃនៅប្រទេសចិន
ដែលមានកំរាស់តែ6,65 mm។ តាមរយះទំហំនេះ យើងឃើញថាវាមានកំរាស់ស្តើងជាង
Galaxy S III ដល់ទៅ30% និងស្តើងជាង iPhone 4S ប្រហែល 2,65 mm។
សមត្ថភាពរបស់Opper Finder មិនចាញ់ទៅនឹងបណ្តា Smartphone Androidដ៏ទៃផ្សេងទៀត
ឡើយដោយវាបានបំពាក់នូវChip Qualcomm S3 Snapdragon Scorpion MSM8260 Dual Core
ល្បឿន1,5 GHz, ក្រាហ្វិច Adreno 220 និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការAndroid 4.0។ Oppo
Finder មានRAM 1GB, មេម៉ូរីក្នុង 16GB, អេក្រង់ Super AMOLED Plus 4,3 inch, កំរិតពន្លឺ
800 x 480 pixel, Camera 8 megapixel ជាមួយអំពូល flash LED, ថតវីដេអូ 1080p, Camera
ផ្នែកខាងមុខ 1,3 megapixel និងមានថ្មប្រភេទ1530 mAH។ ទូរស័ព្ទក៏មានConnected ជាមួយ
នឹងGSM, GPRS, EDGE, WCDMA, Wi-Fi, 3G, HSDPA និង HSUPA។ តំលៃទូរស័ព្ទOpper Finder
តាមរយះការប៉ាន់ស្មានប្រហែល 474 USD។
រយះពេលនៃការប្រើប្រាស់នៃថ្ម 1350 mAh របស់ Oppo Finder អ្នកប្រើប្រាស់នឹងមានការពេញ
ចិត្តដោយវាអាចរក្សាបាន20%ទៀត ក្រោយការប្រើប្រាស់ពេញមួយថ្ងៃ រួមមាន ចូលលេងអ៊ីនធើ
ណេតតាមរយះ Wi-Fi, 3G, និយាយទូរស័ព្ទ, ស្តាប់ចម្រៀង និងមើលវីដេអូ៕
Clip ផ្សាយពាណិជ្ជកម្ម Opper Finder
Clip សាកល្បងភាពរឹងមាំរបស់ Opper Finder
ដោយ៖ និស្ស័យ
ប្រភព៖ zing