CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung ជិតធ្វើការបង្ហាញខ្លួនខ្សែសាក 3-in-1 សាកថ្មមួយដងបាន ឧបករណ៍បី ក្នុងពេលតែមួយ

ពីមួយថ្ងៃទៅមួយថ្ងៃ ពួកយើងមួយចំនួនធំ កាន់តែប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិច (ស្មាតហ្វូន, Tablet,...) កាន់តែច្រើនឡើងៗក្នុងម្នាក់ៗ ក្នុងពេលខ្លះពួកយើងមិនមានខ្សែសាកថ្មគ្រប់គ្រាន់, រន្ធ USB ឬ មិនមានខ្សែព្រីភ្លើងសម្រាប់ដោតសាកថ្ម គ្រប់គ្រាន់ជាដើម។ ដើម្បីជួយសម្រួលអ្នកប្រើ ប្រាស់ ដោះស្រាយនូវបញ្ហានេះ Samsung បានបង្ហាញណែនាំខ្សែសាក USB 3-in-1 ដែលជិតនឹង ដាក់លក់ក្នុង ពេលឆាប់ៗនេះ។

ខ្សែ USB ពណ៌សខាងលើនេះ មានក្បាលដោតសាកបី ដោយអ្នកគ្រាន់តែដោតភ្ជាប់ក្បាល USB ទៅនឹងដុំសាក នោះអ្នកនឹងអាចសាកថ្មបានឧបករណ៍បានចំនួនបី ក្នុងពេលតែមួយ។ ប្រភពថាម ពល 2A នឹងត្រូវបានចែកស្មើ ដល់បណ្តាក្បាលសាក ទៅតាមចំនួននៃឧបករណ៍ តភ្ជាប់វា។ ជាក់ ស្តែង បើសិនជាអ្នកធ្វើការភ្ជាប់ជាមួយនឹងឧបករណ៍ចំនួនបីគ្រឿង នោះឧបករណ៍នីមួយៗនឹងទទួល បានថាមពល 667mA។ បើសិនជាអ្នកភ្ជាប់ជាមួយឧបករណ៍តែ ២គ្រឿង នោះនឹងទទួលបានថាម ពលចំនួន 1A/គ្រឿង ហើយបើសិនជាអ្នកភ្ជាប់ជាមួយឧបករណ៍តែមួយទេ គឺវានឹងទទួលបានថាម ពលទាំងអស់ ពោលគឺ 2A។

Samsung ក៏បានឲ្យដឹងថា ខ្សែសាកនេះ មានលក្ខណៈតូចងាយស្រួលដាក់ក្នុងហោប៉ៅ។ Samsung ក៏បានកំណត់តំលៃលក់ នៃខ្សែសាកនេះ នៅលើគេហទំព័រដើមរបស់ខ្លួន ជាមួយនឹងកំរិតតំលៃ 40 USD ប៉ុន្តែនៅមិនទាន់ច្បាស់ពីពេលវេលាដាក់លក់ផលិតផលនៅឡើយ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ SlashGear, vreview


Tags: Samsung Cable 3-in-1 charger Smartphone Tablet Hightech