CamNews

ទូរស័ព្ទ 

iPhone នឹងមិនផលិតនៅប្រទេសចិន ទៀតទេ?

នៅក្នុងការសំភាសន៍ថ្មីៗនេះជាមួយ NBC, CEO របស់ Apple គឺលោក Tim Cook បានបង្ហាញឲ្យ
ដឹងថា នៅថ្ងៃខាងមុខផលិតផលមួយចំនួនរបស់ Apple នឹងត្រូវផ្ទេរយកទៅផលិតនៅអាមេរិចវិញ ជំនួសការដែលផលិតនៅចិនដូចសព្វថ្ងៃនេះ។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសចិនគឺជា
កន្លែងដែលផលិតបរិមាណដ៏ច្រើនមួយពី iPhone, iPad ឲ្យ Apple។

នៅក្នុងការសន្ទនានោះផងដែរ គាត់មិនបាននិយាយច្បាស់ថា ផលិតផលណាខ្លះដែលនឹងត្រូវយក
ទៅផលិតនៅអាមេរិចវិញ ក្រៅពីការផ្តល់យោបល់ពីស៊េរីផលិតផល Mac។ មូលហេតុនៃការប្តូរទី
តាំងក្នុងការផលិតនេះមកពី Foxconn ប្រទេសចិន ថ្មីៗនេះត្រូវបានឡើ់ងតុលាការតាមរយះការប្តឹង
ពីបណ្តាអង្គការក្រៅរដ្ឋាភិបាល ពីបទជួលកំលាំងពលកម្មមិនទាន់គ្រប់អាយុ និងផ្គត់ផ្គង់លក្ខខណ្ឌ
ធ្វើការមានការលំបាក។

 

Foxconn ចិនគឺជាកន្លែងផលិតឧបករណ៍ជាច្រើនរបស់ Apple

Tim Cook បាននិយាយថា iPhone សព្វថ្ងៃនេះលែងជានិមិត្តរូបរបស់អាមេរិចទៀតហើយ ពេលដែល
វាត្រូវបានផលិតនៅប្រទេសផ្សេង។ ដោយហេតុនេះហើយទើប
Apple បានចំណាយប្រាក់ដល់ 100
លានដុល្លារ សំរាប់ចរន្តនៃការដំឡើងថ្មី ហើយនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ 2013។

CEO Tim Cook ក្នុងកិច្ចសំភាសន៍ជាមួយ NBC

ដោយ៖ សិលា
ប្រភព៖ k14

 

 


Tags: iPhone China apple smartphone hightech