កាលពីពេលថ្មីៗនេះ គេហទំព័រ Sammobile បានកំនត់ថា Galaxy S IV ប្រាកដជានឹងមានបំពាក់
នូវកម្មវិធីថ្មីពីរទៀត នោះគឺ Smart pause និង Smart scroll។ មិនតែប៉ុណ្ណោះ ស្មាតហ្វូន S III ក៏នឹង
មាននូវកម្មវិធីថ្មីនេះ នៅក្នុង Version Upgrade Android 4.2.1 ដែលជិតនឹងដាក់ឲ្យ Upgrade នៅ
ថ្ងៃខាងមុខនេះ។
ដូច្នេះរាល់លើកចេញនូវផលិតផលថ្មី Samsung តែងតែមានអ្វីដែលសប្បាយៗ និយាយទៅកាន់
អ្នកទាំងអស់គ្នា។ កម្មវិធីថ្មីពីរនៃឆ្នាំនេះ ធ្វើឲ្យយើងនឹងមាននូវកម្មវិធីល្អៗដល់ទៅបួន(មុននេះគឺ
Smart Stay និង Smart Rotation) ដែលកម្មវិធីទាំងអស់នេះ Samsung នឹងយកមកដាក់នៅត្រង់
Smart screen។
កម្មវិធី Smart pause នឹងឈប់ដោយស្វ័យប្រវត្តិ (Pause) នូវវីដេអូ ប្រសិនបើអ្នកបែរមុខចេញទៅ
ទិសផ្សេង មិនតាមដានមើលវាទៀត។ កម្មវិធី Smart scroll គឺប្រើសំរាប់បណ្តា software Web, SMS,
Gmail... ស្មាតហ្វូននឹង Scroll ដោយស្វ័យប្រវត្តិ តាមឥរិយាបថរបស់អ្នក៕
ដោយ៖ សិលា
ប្រភព៖ TTE