CamNews

ទូរស័ព្ទ 

ធ្លាយរូបភាព iPhone 6 កំណែពណ៌.ស និងប្រអប់ ដ៏ស្រស់ស្អាត

នៅសល់តែប្រហែល ១ខែទៀតប៉ុណ្ណោះ អ្នកនិយមប្រើស្មាតហ្វូនរបស់ Apple នឹងបានឃើញ
រូបរាងពិត ជាផ្លូវការនៃទូរស័ព្ទឆ្លាតវៃ iPhone 6 ។

មកដល់ពេលនេះ មិត្តអ្នកអានទាំងឡាយ ប្រហែលមិនសូវជាចាប់អារម្មណ៍ប៉ុន្មាន ទៅនឹងរូប
ភាព iPhone 6 ដែលបង្ហាញខ្លួនជាបន្តបន្ទាប់នៅលើបណ្ដាគេហទំព័រសារព័ត៌មានទៀតហើយ
ប៉ុន្ដែ ក្នុងការបង្ហាញខ្លួនលើកនេះ TechRadar បាននាំមកនូវភាពច្បាស់លាស់ជាងមុន ទាក់ទិន
នឹង iPhone 6 កំណែ ពណ៌.ស។

នៅសល់តែមួយខែទៀតប៉ុណ្ណោះ Apple នឹងបញ្ចេញ iPhone 6 ជាផ្លូវការ ដូច្នេះ បណ្ដារូបភាព
iPhone 6 និងប្រអប់របស់វា ត្រូវបានបែកធ្លាយជាសាធារណៈ ក៏មិនមានអ្វីជារឿងចម្លែកនោះ
ដែរ។ រចនារូបរាងរបស់ប្រអប់ iPhone 6 ក៏មិនខុសគ្នាប៉ុន្មាន ធៀបនឹងប្រអប់របស់ iPhone 5s
ប៉ុន្ដែ ទូរស័ព្ទ មានទំហំធំជាងកំណែមុនៗ និងស្រដៀងទៅនឹងរូបភាពដែលបានបែកធ្លាយមុន
នេះ ដោយសារជ្រុងរបស់វា មានលក្ខណៈកោងជាងមុន។

គេនៅមិនទាន់ដឹងថា តើនេះគឺពិតជាកំណែ “ក្លែងក្លាយ” របស់ iPhone 6 ដែរ ឬយ៉ាងណានោះ
ទេ ប៉ុន្ដែ អ្នកបង្ហើបអំពីរូបភាពនេះ គ្រាន់តែឱ្យដឹងថា ម៉ាស៊ីននេះ ចាប់ផ្ដើមដំណើរការ ដោយ
បង្ហាញឡូហ្គូផ្លែប៉ោម ដែលត្រូវបានរចនាឡើង សម្រាប់កំណែពណ៌ ស និងពណ៌មាស។ ដើម្បី
បញ្ជាក់ថា នេះគឺជារូបភាព iPhone 6 របស់ Apple ឬវាជា iPhone ក្លែងក្លាយ យើងទាំងអស់គ្នា
ត្រូវការមើលរូបភាពបន្ថែមទៀត។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ TechRadar/Tech


Tags: iPhone 6 device boxed