CamNews

ថេបប្ល៊ែត 

Tablet 7 inch របស់ Asus ប្រើ chip quad core តំលៃមិនដល់ ១៣០ ដុល្លារ (Video inside)

ក្រៅពី Memo Pad FHD 10, Asus នៅបង្កឲ្យមានការភ្ញាក់ផ្អើលមួយ នៅក្នុងព្រឹត្តិការណ៍
Computex លើកនេះ ជាមួយគំរូ Tablet តំលៃថោក Memo Pad HD 7។ Tablet នេះមាន
តំលៃលក់ 129 USD សំរាប់ version 8 GB និង 149 USD version 16 GB។

ស្តីពីរូបសណ្ឋាន Hardware, Memo Pad HD 7 មាន Hardware ប្រហាក់ប្រហែលនឹង Nexus
7 របស់ Google ដោយវាបំពាក់នូវអេក្រង់កំរិតពន្លឺ 1.280 x 800 pixel។ Tablet នេះប្រើប្រាស់
នូវ Chip Quad Core Cortex A7, អាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD, បច្ចេកវិទ្យា
សម្លេង SonicMaster រួមជាមួយរន្ធ microUSB។ ម៉ូដែលនេះ ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0
Ice Cream Sandwich។ កាមេរ៉ាមុខ និងក្រោយមានទំហំ 1,2 megapixel និង 5 megapixel។

បើតាមការសន្និដ្ឋាន Tablet ថ្មីនេះនឹងធ្វើការដាក់លក់មាន ៤ពណ៌ គឺ ពណ៌ខ្មៅ ស ផ្កាឈូក និង
ពណ៌លឿង។ ជាក់ស្តែង ពេលវេលា នៃការដាក់លក់ឧបករណ៍នេះ នៅមិនទាន់បង្ហើបឲ្យដឹងនៅ
ឡើយទេ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Tablet 7-inch quad-core chip Memo Pad HD 7 hightech