CamNews

ទូរស័ព្ទ 

Nokiaកំពុងផ្សាយពាណិជ្ជកម្មលក់VertuអោយPermira

Financial Times ទើបបានឲដឹងថាNokia កំពុងបោះជំហ៊ានទៅមុខមួយជំហ៊ានទៀតក្នុង
ជំនួញ
ដោយលក់Branchទូរស័ព្ទដ៏ប្រណិតរបស់ខ្លួនគឺVertu។

[IMG]


កាលពីមុនយើងបានដឹងដំណឹងនេះតាំងពីខែធ្នូ ជាមួយGoldman Saachsដែលជាអ្នកណែនាំនិង
ស្វែងរកដៃគូទិញVertuអោយNokia។ តាមប្រភពព័ត៌មានមិនបញ្ចេញឈ្មោះបានបង្ហាញថា
សារជីវកម្មឯកជនPermira គឺជាឈ្មោះដែលនឹងទិញVertu ពីដៃNokia។ តាមរយះFinancial Times តំលៃអាជីវកម្មនេះប្រហែល265លានដុល្លារ។ចាប់តាំងធ្លាក់ដល់ដៃNokia ប្រាក់ចំណូលប្រចាំឆ្នាំ
របស់Branchដ៏ប្រណិតនេះមានតំលៃប្រហែលពី268 ដល់402លានដុល្លារ ទោះបីប្រាក់ចំណេញ
នៅមិនទាន់ដឹងនៅឡើយ។ ទាំងNokia និង Permiraសុទ្ធតែមិនទាន់បង្ហាញចេញនូវការអធិប្បាយ
ណាមួយនោះទេ៕

ដោយ៖ និស្ស័យ
ប្រភព៖ tte


Tags: nokia vertu hightech phone