CamNews

ទូរស័ព្ទ 

លេចចេញរូបរាង និងលក្ខណៈសម្បត្តិរបស់ LG G4 S ម៉ូដែលតម្លៃទាបរបស់ LG G4

LG G4 S ត្រូវបានលេចចេញព័ត៌មានចចាមអារាម នៅលើគេហទំព័រមួយរបស់​ប្រទេសរុស្ស៊ី។ ផលិតផល មានលក្ខណៈសម្បត្តិខ្លាំងគួរសមជាមួយនឹងអេក្រង់ទំហំ 5,2 inch Full HD និង chip 8 core។  

អាន៖ លេចចេញវីដេអូតេស្ត Galaxy A8 ស្មាតហ្វូនដ៏ស្តើងរបស់ Samsung

បើតាមប្រភពព័ត៌មានដែលបានផ្គត់ផ្គង់ បានឲ្យដឹងថា LG G4 S នឹងបំពាក់នូវ chip 8 core Snapdragon 615 ដែលមានល្បឿនដំណើរការ 1,5 GHz។ ស្មាតហ្វូនមានកាមេរ៉ាក្រោយទំហំ ៨ មេហ្គាភិចស្យែល ជាមួយនឹងបច្ចេកវិទ្យា laser focus។

អាន៖ Huawei Honor 7 បង្ហាញជាផ្លូវការ! មកទាំងព្រម ជាមួយរូបរាង និងលក្ខណៈសម្បត្តិ ម៉ាអ៊ែម (មានវីដេអូ)

គួរបញ្ជាក់ផងដែរថា អេក្រង់ទំហំ 5,2 inch របស់ G4 S នឹងប្រើប្រាស់បច្ចេកវិទ្យា in-cell ដែលផ្តល់មកនូវ កម្រាស់ស្តើងគួរឲ្យកត់សម្គាល់។ ប្រភពដដែលបានបង្ហើបឲ្យដឹងបន្ថែមថា G4 S ​នឹងបញ្ចេញដាក់លក់ នៅលើទីផ្សារ ចាប់ពីចុងខែក្រោយតទៅ​ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ពីតម្លៃលក់ និងប្រទេសណាខ្លះដែល LG បញ្ចេញដាក់លក់ស្មាតហ្វូននេះ នៅឡើយទេ។ ជាក់ស្តែង G4 S នឹងមានតម្លៃលក់ថោកជាងច្រើន បើប្រៀបជាមួយនឹង G4 បច្ចុប្បន្ននេះ៕

អាន៖ លេចធ្លាយរូបភាព និងលក្ខណៈសម្បត្តិរបស់ Galaxy Note 5 រួមជាមួយសំបកការពារតួ

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview


Tags: LG G4 S Smartphone Hightech