គំរូ iPhone OLED បំពាក់អេក្រង់ធំទំហំ 5.8 inch ត្រូវបានគេឲ្យដឹងថា នឹងត្រូវរង់ចាំរហូតដល់ឆ្នាំ ២០១៨ ទើបវាបង្ហាញខ្លួនជាផ្លូវការ។
តាមប្រភពចចាមអារ៉ាមមួយ ដែលទើបតែបានបង្ហើបឲ្យដឹង នៅលើគេហទំព័រ DigiTimes បានឲ្យដឹងថា Apple អាចនឹងធ្វើការបង្ហាញណែនាំគំរូ iPhone 5.8 inch ស៊េរីថ្មី ក្នុងពេលអនាគតឆាប់ៗនេះ។ គំរូ iPhone ដែលមានទំហំអេក្រង់ មិនដូចនឹងស្មាតហ្វូនណាៗទៀតនេះ វាត្រូវបានបំពាក់យ៉ាងពិសេសនូវ បច្ចេកវិទ្យាអេក្រង់ OLED ដូចទៅនឹងបណ្តាព័ត៌មានជាច្រើន ដែលបានចចាមអារ៉ាមកាលពីពេលកន្លង ទៅថ្មីៗនេះ។
កាលពីពេលមុន មានព័ត៌មានផ្ទៃក្នុងជាច្រើនបានឲ្យដឹងថា Apple កំពុងដាក់ចេញនូវផែនការ ប្តូរទៅប្រើ ប្រាស់អេក្រង់ OLED ជំនួសឲ្យការប្រើអេក្រង់ IPS LCD នៅក្នុងឆ្នាំ ២០១៨។ យោងទៅតាមវដ្ត នៃការ អាប់ឌេតឧបករណ៍រៀងរាល់ឆ្នាំរបស់ Apple លទ្ធភាពច្រើនដែល iPhone ជំនាន់ទី១២ នឹងជាគំរូ iPhone ដំបូងគេដែលមានអេក្រង់ OLED។
គំរូ iPhone ដែលនឹងមានអេក្រង់ទំហំធំជាងគេរបស់ Apple នឹងមានឈ្មោះហៅថ្មីមួយ។ ពិភពអ្នក ជំនាញខាងបច្ចេកវិទ្យា បានឲ្យដឹងថា iPhone 5.8 inch នឹងមានឈ្មោះហៅថា iPhone Pro។ បើតាមការ រំពឹងទុក Samsung នឹងបន្តជាដៃគូសហការផ្គត់ផ្គង់អេក្រង់ OLED ច្រើនជាងគេដល់ Apple។ ក្នុុងនោះ LG Display ឬ Japan Display ក៏អាចនឹងចូលរួមក្នុងកិច្ចសហការនេះផងដែរ៕
- អានអត្ថបទ៖ Apple នឹងធ្វើការបង្ហាញណែនាំ iPhone ថ្មី ចំនួនបីម៉ូដែលផ្សេងគ្នា ក្នុងឆ្នាំ២០១៦ នេះ
- អានអត្ថបទ៖ HTC M10 លេចចេញបន្ថែម នូវរូបភាពជាក់ស្តែង និងរូប Render: ស្អាត ប្រើ USB-C, អាចបង្ហាញខ្លួនថ្ងៃ ១៩ ខែមេសា ឆ្នាំ ២០១៦
ប្រែសម្រួល៖ មង្គល
ប្រភព៖ DigiTimes, VR