CamNews

ទូរស័ព្ទ 

លេចចេញរូបភាពច្បាស់ៗរបស់ Galaxy C5 ដែលជាស្មាតហ្វូនតួស្រោបដោយលោហធាតុ រូបរាងស្អាត មានតម្លៃធូរថ្លៃ

ពួកយើងទើបតែបានឃើញបណ្តារូបភាពមួយចំនួន របស់ស្មាតហ្វូនមួយ ដែលត្រូវបានគេដឹងថាជា​Samsung Galaxy C5 ជាស្មាតហ្វូនតម្លៃធូរថ្លៃ មានតួស្រោបដោយលោហធាតុ។ ត្រកូល C គឺជាត្រកូល​ផលិតផលថ្មីដែល Samsung មិនទាន់ធ្វើការប្រកាសបង្ហាញណែនាំខ្លួន ប៉ុន្តែត្រកូល C ប្រហែលជាស៊េរី​ទាប​ជាងត្រកូល Galaxy A បន្តិច ឬក៏វាផលិតឡើងសម្រាប់តែលក់លើទីផ្សារប្រទេសចិនប៉ុណ្ណោះ។


ប្រភពបានបន្ថែមឲ្យដឹងថា Galaxy C5 នឹងមានឈ្មោះកូដ SM-C5000 ប្រើប្រាស់ឈីប SnapDragon 615 ឬ 617 ក្នុងពេលដែល Galaxy C7 កាលពីមុនប្រើប្រាស់ឈីប SnapDragon 625។ ជាក់ស្តែងអ្វី​ដែលគួរឲ្យចាប់អារម្មណ៍នោះ គឺវាបានបំពាក់ដោយរ៉េមទំហំដល់ 4GB ប្រហែលជាដើម្បីធ្វើការប្រកួត ប្រជែងជាមួយនឹង បណ្តាទូរស័ព្ទស្ថិតក្នុងស៊េរីមធ្យមដូចគ្នា នៅប្រទេសចិន។


និយាយពី Galaxy C5 វិញ បើសិនជាយើងក្រឡេកទៅមើលបណ្តារូបភាពដែលបានលេចចេញមកនេះ យើងឃើញថា ផ្នែកខាងក្រោយរបស់វា គឺស្រដៀងទៅនឹង HTC One A9។ ក្នុងនោះផ្នែកខាងមុខរបស់ វា នៅតែរក្សាការរចនាម៉ូតដូចបណ្តាស្មាតហ្វូន Samsung ដទៃទៀតដដែល។ ក្រឡេកទៅមើលរន្ធ​តំណ ភ្ជាប់វិញ Galaxy C5 នៅតែប្រើប្រាស់រន្ធប្រភេទ microUSB រីឯកាមេរ៉ាខាងក្រោយលយចេញបន្តិច មាន​ទំហំ 16MP ក្នុងពេលដែលកាមេរ៉ាមុខមានទំហំ 8MP៕




 

ប្រែសម្រួល៖ មង្គល
ប្រភព៖ NoWhereElse, Tinhte


Tags: Samsung Galaxy C5 Smartphone Hightech