ទូរស័ព្ទតំលៃថោកថ្មីរបស់ Nokia ត្រូវបានរចនាម៉ូតមាន Keyboard QWERTY, បំពាក់ Wi-Fi និង
ប៊ូតុងដាច់ដោយឡែក សំរាប់ចុចចូលលេង Whatsapp បានយ៉ាងរហ័សផងដែរ។
Asha 210 មានបំពាក់នូវប៊ូតុង QWERTY បួនជួរ ដែលជួយសម្រួល ធ្វើឲ្យមានភាពងាយស្រួល
ក្នុងការលេង Chat នៅលើ App Whatsapp។ ម៉ូដែលនេះ មានពីរ Version ផ្សេងគ្នាគឺ Version
ប្រើស៊ីមមួយ និង Version ប្រើស៊ីមពីរ ដែលផ្លាស់ប្តូរស៊ីមដោយមិនចាំបាច់បិទទូរស័ព្ទ។
ទាំងពីរ Version នេះសុទ្ធតែបំពាក់នូវរូបសណ្ឋានមូលដ្ឋានដូចគ្នា ដូចជា អេក្រង់ LCD 2,4 inch
កំរិតពន្លឺ QVGA, មិនមាន 3G រឺ LTE ទេ ប៉ុន្តែ Support GPRS/EDGE និង Wi-Fi។ Asha 210 ក៏
មានរន្ធ Connector microUSB និង Bluetooth, អាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD
(អតិបរមា 32 GB) ប៉ុន្តែមេម៉ូរីក្នុងមានតែ 64 MB ប៉ុណ្ណោះ។ ជាក់ស្តែង Asha 210 មិនមានកាមេរ៉ា
នៅផ្នែកខាងមុខឡើយ ក្នុងពេលកាមេរ៉ាក្រោយមានទំហំ 2 Megapixel។
Nokia នឹងដាក់លក់ Asha 210 នៅត្រីមាសនេះ ជាមួយពណ៌ជាច្រើនសំរាប់ជ្រើសរើសដូចជា ស
ខ្មៅ ខៀវ លឿង និងផ្កាឈូក។ បើតាម GSM Arena បានឲ្យដឹងថា កំរិតតំលៃលក់នៃ Asha 210
គឺ 72 USD ៕
ដោយ៖ សិលា
ប្រភព៖ VE