CamNews

ទូរស័ព្ទ 

Samsung បង្ហាញណែនាំ Galaxy S7 Edge Injustice Edition ខ្មៅក្រឹប អមដោយ Logo Batman ពណ៌មាសយ៉ាងស្អាត

ក្នុងគម្រប់ខួប ៣ឆ្នាំនៃ game mobile Injustice: Gods Among Us, ថ្ងៃនេះ Samsung បានចាប់ដៃជាមួយ​​Warner Bros, Interactive Entertainment និង DC Entertainment ដើម្បីធ្វើការបង្ហាញណែនាំ Galaxy S7 Edge Injustice Edition ជាម៉ូដែលពិសេសដែលមាន logo Batman ពណ៌មាសនៅផ្នែកខាងក្រោយ។ បើ​តាមក្រុមហ៊ុន Samsung បានឲ្យដឹងថា ម៉ូដែល S7 Edge ពិសេសនេះ នឹងធ្វើការដាក់លក់នៅក្នុងប្រទេស ដែលបានកំណត់មួយចំនួនប៉ុណ្ណោះ ដែលរួមមាន៖ ប្រទេសចិន សាំងហ្គាពួរ កូរ៉េខាងត្បូង អាមេរិចឡាទីន​រុស្ស៊ី និងប្រទេសមួយចំនួនផ្សេងទៀត។ កាលពីមុននេះ យើងក៏ធ្លាប់បានឃើញ Samsung បង្ហាញណែបាំ​S6 Edge Iron Man Edition ពណ៌ក្រហម។ សម្រាប់ឆ្នាំនេះគឺ Batman ពណ៌ខ្មៅ និងទឹកមាស។

 

និយាយពីការរចនាម៉ូតទូទៅរបស់ S7 Edge Injustice Edition គឺនៅតែយកលំនាំតាម S7 Edge ម៉ូដែល ធម្មតា។ ជាក់ស្តែង វាត្រូវបានធ្វើការរចនាម៉ូត បន្ថែមបន្តិចបន្តួច ដែលធ្វើឲ្យស្មាតហ្វូននេះ មើលទៅកាន់​ស្រស់ស្អាត ដូចជាពណ៌ខ្មៅក្រឹប ពេញមួយតួស្មាតហ្វូន ទាំងផ្នែកខាងមុខ និងខាងក្រោយ រីឯបណ្តាគែមៗ​នៃប៊ូតុង Home, logo Samsung, កន្លែង Speaker, ចង្កោមកាមេរ៉ា camera/Flash LED ក៏ដូចជាបណ្តា icon ត្រូវបានរចនាម៉ូតពណ៌មាស មើលទៅស្អាតគួរឲ្យទាក់ទាញ៕

 

 

- អានអត្ថបទ៖ Samsung បង្ហាញណែនាំ Galaxy C5 ផ្លូវការហើយ៖ អេក្រង់ Full HD តួធ្វើពីលោហធាតុ ស្តើងស្អាត

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Samsung, Tinhte


Tags: Samsung Galaxy S7 Edge Injustice Edition Smartphone Hightech