ក្រុមហ៊ុនជំនួញគ្រឿងបន្លាស់ទូរស័ព្ទ ETradeSupply ទើបតែបានធ្វើការណែនាំនូវខ្សែ
វីដេអូមួយដែលនៅក្នុងដៃជាសំបកផ្នែកខាងក្រោយរបស់iPhone 5។
ផលិតផលថ្មីនេះមើលទៅហាក់ដូចជា ដូចទាំងស្រុងទៅនឹងព័ត៌មានចចាមអារ៉ាមដែលបានបង្ហាញ
កាលពីពេលថ្មីៗនេះ ជាមួយនឹងការរចនាម៉ូតថ្មីទាំងស្រុង។ គ្រោងឆ្អឹងរបស់វាធ្វើឡើងពីលោហធាតុ
ដែកមួយផ្ទាំង តែនៅផ្នែកខាងលើ និងខាងក្រោមមានបន្ថែមនូវបន្ទះកញ្ចក់ភ្លឺរលោង។ ទទឹងរបស់
iPhone 5 មានប្រវែងប្រហាក់ប្រហែលនឹង iPhone 4S ប៉ុន្តែបណ្តោយវិញគឺវែងជាង iPhone 4S។
ក្រៅពីនេះ វាបានផ្លាស់ប្តូរStandard Sim ថ្មីដែលមានទំហំតូចជាង microSim សព្វថ្ងៃនេះទៀត។
Clip រចនាម៉ូតស៊េរីថ្មីរបស់ iPhone 5