ប្រហែលជាការបង្ហាញចេញនូវ Xperia Z និង ZL នៅមិនទាន់ស្កប់ចិត្ត Sony ហើយ ពេលថ្មីៗនេះ
ប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹងជាមួយគេហទំព័រ XperiaBlog ថា លទ្ធភាពច្រើន ក្នុងរយះ
ពេលមិនយូរប៉ុន្មាន ខាងមុខនេះ Sony នឹងបន្តបញ្ចេញនូវគំរូស្មាតហ្វូន Android ផ្សេងទៀត មាន
ឈ្មោះថា Xperia ZR។
ស្តីពីរូបសណ្ឋាន Hardware ស្មាតហ្វូនមានលក្ខណៈពិសេសល្អច្រើនគួរសម ដូចជា CPU Snap
dragon S4 Pro Quad Core ល្បឿន 1,5GHz, RAM 2GB, មេម៉ូរីក្នុង 8GB, អាចបន្ថែមមេម៉ូរីក្រៅ
microSD, ថ្ម 2300 mAh។ ទន្ទឹមនឹងនោះ ZR ក៏ត្រូវបានសន្និដ្ឋានថា នឹងបំពាក់កាមេរ៉ាក្រោយទំហំ
13MP, ប្រើ Sensor Exmor RS។ ជាក់ស្តែង មិនដូចទៅនឹង Xperia Z និង ZL មានអេក្រង់ 5" Full
HD, ស្មាតហ្វូន ZR នេះអាចមានទំហំតែ 4,6" កំរិតពន្លឺ 720p ប៉ុណ្ណោះ។ ប៉ុន្តែមានចំនុចមួយដែល
ZR មានសមត្ថភាពខ្ពស់ជាង Z និង ZL បន្តិចគឺ វាត្រូវបានបំពាក់នូវស្តង់ដារ IP55/IP58 ដែលអាច
ការពារជម្រាបទឹក ក្នុងជម្រៅទឹក 1,5m ក្នុងរង្វង់រយះពេល 30 នាទី។
បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានចចាអារាមណាមួយ ស្តីពីរូបភាពរចនាម៉ូតរបស់ Xperia ZR, ជាក់
ស្តែង គេហទំព័រខាងលើបានប៉ាន់ស្មានថា វាមានការរចនាម៉ូតរូបរាងខាងក្រៅស្រដៀងទៅនឹង ZL
ពោលគឺផ្នែកខាងក្រោយរបស់ ZR អាចធ្វើពីជ័រ មិនមែនកញ្ចក់ដូចជា Z ឡើយ។
Xperia Z (ឆ្វេង) និង Xperia ZL (ស្តាំ) អាចនឹងជិតមានស្មាតហ្វូន Xperia ZR ថ្មីមួយទៀត
ជាមួយរូបសណ្ឋានខ្ពស់គួរសម
ជាក់ស្តែងព័ត៌មានខាងលើ គឺគ្រាន់តែជាព័ត៌មានចចាមអារាម ហើយ Sony នៅមិនទាន់មានប្រតិកម្ម
អ្វីទាំងអស់ស្តីពីបញ្ហានេះ៕
ដោយ៖ សិលា
ប្រភព៖ TTE