CamNews

ទូរស័ព្ទ 

លេចចេញលក្ខណៈសម្បត្តិពេញលេញរបស់ Galaxy A9: អេក្រង់ ៦អ៊ីន FullHD, RAM 3GB, ថ្មខ្លាំង 4000 mAh

បណ្តារូបភាពផ្សាយពាណិជ្ជកម្មមួយចំនួន ដែលត្រូវបានគេបង្ហោះនៅលើអ៊ីនធឺណេត បានបង្ហាញឲ្យ ឃើញពីព័ត៌មានជាច្រើនស្តីពីស្មាតហ្វូនមិនទាន់បង្ហាញណែនាំខ្លួនរបស់ Samsung គឺ Galaxy A9 រួម ជាមួយនឹងស្មាតហ្វូនពីរម៉ូដែលទៀតគឺ Galaxy A5 និង Galaxy A7 ស៊េរី ២០១៦។ សម្រាប់ Galaxy A9 ស្មាតហ្វូននេះមានទំហំអេក្រង់ធំ បើប្រៀបទៅនឹងព័ត៌មានចចាមអារាមកាលពីពេលមុនៗ ពោលគឺ A9 មានអេក្រង់ដល់ទៅ ៦អ៊ីន កំរិត FullHD អមមកជាមួយថាមពលថ្មខ្លាំងដល់ទៅ 4000 mAh។ ក្រៅពីនេះ វានៅមានបំពាក់នូវ Sensor ស្គែនក្រយៅដៃ បង្កប់ក្នុងប៊ូតុង Home និងមាន Feature បើកកាមេរ៉ាបាន លឿន ដោយការចុចពីរដងជាប់គ្នា នៅលើប៊ូតុង Home។

 

លក្ខណៈសម្បត្តិចាចាមអារាម មូលដ្ឋានទូទៅរបស់ Galaxy A9:

  • ប្រព័ន្ធប្រតិបត្តិការៈ Android 5.1.1
  • អេក្រង់ៈ Super AMOLED 6” FullHD
  • អង្គដំណើការៈ Chip Snapdragon 620, Octa core 1.8GHz
  • RAM: 3GB
  • អង្គផ្ទុកទិន្នន័យៈ 32GB អាចថែមមេម៉ូរីក្រៅបានតាមរយះកាត microSD
  • Sensor ស្គែនក្រយៅដៃ, គាំទ្រ Samsung Pay
  • ថាមពលថ្មៈ 4000 mAh, បំពាក់បច្ចេកវិទ្យាសាកថ្មរហ័ស Quick Charge 2.0
  • កាមេរ៉ាក្រោយៈ 13 MP, OIS, f/1.9 និងកាមេរ៉ាមុខ 8 MP

Samsung Galaxy A9 ត្រូវបានគេដឹងថា នឹងដាក់លក់នៅចុងឆ្នាំនេះ ឬដើមខែមករា ឆ្នាំក្រោយ ជាមួយ នឹងតម្លៃលក់នៅ ប្រទេសចិនប្រហែល 464 USD៕

- អានអត្ថបទ៖ BlackBerry Priv លក់ដាច់រហូតអស់ស្តុក នៅលើ Walmart
- អានអត្ថបទ៖ Galaxy S7 នឹងមានបំពាក់ Feature Clear Force ដូចទៅនឹង 3D Touch, សាកថ្មតែ ៣០នាទី អាចប្រើបានពេញមួយថ្ងៃ
- អានអត្ថបទ៖ Facebook សាកល្បង Feature ថ្មី អាចបង្ហាញឲ្យដឹង មានអ្នកកំពុងសរសេរ Comment លើ Status ដែលបានបង្ហោះ

 

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Sammobile, Tinhte


Tags: Samsung Galaxy A9 Smartphone Hightech