CamNews

ថេបប្ល៊ែត 

Tablet Surface RT របស់ Microsoft បញ្ចុះតំលៃ នៅសល់តែ 349 USD

បណ្តាហាងលក់រាយ ដែលដំបូងគឺ Staples (នៅអាមេរិច) បានប្រកាសឲ្យដឹងថា Tablet Surface
RT ត្រូវបានបញ្ចុះតំលៃលក់ដល់ទៅ 150 USD ចាប់ពីពាក់កណ្តាលខែកក្កដា ខាងមុខនេះតទៅ។

បណ្តាគំរូ Surface RT 32 GB នឹងមានតំលៃថ្មីគឺ 349 USD ថោកជាង 150 USD បើប្រៀបនឹង
តំលៃពីមុន។ ចំណែកម៉ូដែល 64 GB ក្រុមហ៊ុនបានកំណត់តំលៃថ្មីគឺ 449 USD ជំនួសឲ្យតំលៃ
ចាស់ 599 USD។ បើសិនជាចង់ទិញថែមនូវ Keyboard អតិថិជនត្រូវចំណាយលុយបន្ថែមចំនួន
100 USD។

រឿងដែល Surface RT ចុះតំលៃ បានលេចចេញមិនយូរប៉ុន្មាន បន្ទាប់ពី Microsoft បានបង្ហើបឲ្យ
ដឹងពីបណ្តាគំរូ tablet ថ្មីនៅព្រឹត្តិការណ៍ Worldwide Partner Conference។ ពីរគំរូគឺ Surface RT
និង Pro ថ្មី ត្រូវបានចចាមអារាមថា នឹងប្រើប្រាស់ chip Qualcomm Snapdragon 800 និង Intel
Haswell ថ្មីបំផុត។

តាមការសន្និដ្ឋាន Surface RT នឹងត្រូវបានអនុវត្តតំលៃថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី ១៤ ខែកក្កដា ខាង
មុខនេះ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Surface RT discounted 150 USD tablet microsoft hightech