បើតាមប្រភពព័ត៌មានពីតៃវ៉ាន់ LG បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែរៀបចំបង្ហាញណែនាំនូវគំរូ flagship ថ្មីបំផុតរបស់ខ្លួន (ស៊េរីខ្ពស់ជាងទាំង LG G4) នៅចុងឆ្នាំនេះតែម្តង។
អាន៖ Concept Galaxy Note 5 Edge អេក្រង់កោង ជ្រុងទាំងសងខាង ស្អាតអស់ទាស់ ! (មានវីដេអូ)
បើទោះបីជា LG G4 ទើបតែធ្វើការបង្ហាញខ្លួនក្តី ប៉ុន្តែព័ត៌មានស្តីពីស៊េរីផលិតផល flagship បន្ទាប់ របស់ LG ត្រូវបានបង្ហើបឲ្យដឹង។ តាមប្រភពពីគេហទំព័រ Focus Taiwan, បុគ្គលិកម្នាក់របស់ LG បាន បញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េខាងត្បូង នឹងធ្វើការបង្ហាញស៊េរីផលិតផល flagship ខ្ពស់ បំផុតរបស់ខ្លួន (គឺខ្ពស់ជាងទាំង G4) នៅចុងឆ្នាំនេះ។ គំរូ flagship ដែលនិយាយខាងលើនេះ អាចនឹង ជាម៉ូដែលអាប់ឌេតរបស់ LG G Pro 2 ដែលបានបង្ហាញណែនាំខ្លួនកាលពីឆ្នាំ ២០១៤ កន្លងទៅនេះ ហើយនឹងក្លាយជាម៉ូដែលប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹង ត្រកូល Galaxy Note គូប្រជែងរួម ស្រុកកំណើតគឺ Samsung។
អាន៖ ក្រោយរយះពេល ៦ឆ្នាំ ទីបំផុត លោកប្រធានាធិបតី បារាក់ អូបាម៉ា មានគណនី Twitter ផ្ទាល់ខ្លួន
Focus Taiwan ក៏បានបន្ថែមឲ្យដឹងទៀតថា LG នៅមិនទាន់ជ្រើសរើសលក្ខណៈសម្បត្តិបំពាក់ដល់គំរូ flagship នេះនៅឡើយទេ។ កាលពីពេលថ្មីៗនេះ LG ក៏ទើបតែបាន ធ្វើការបង្ហាញណែនាំ G4 Stylus មួយម៉ូដែលទៀត ប៉ុន្តែជាក់ស្តែងវាជាស្មាតហ្វូនស្ថិតក្នុងស៊េរីមធ្យមប៉ុណ្ណោះ ដូច្នេះវានឹងមិនអាចធ្វើការ ប្រកួតប្រជែងជាមួយនឹង Samsung Galaxy Note ជំនាន់ថ្មីនោះទេ៕
អាន៖ ខុសពីរាល់ដង! iPhone 6S អាចនឹងបង្ហាញណែនាំខ្លួន នៅក្នុងខែសីហា ខាងមុខនេះ
អាន៖ កាមេរ៉ាមុខរបស់ Galaxy S6 លេចចេញចំនុចពណ៌ស្វាយ ដ៏ចម្លែក ពេលថតរូប
អាន៖ ឧបករណ៍ស្រោបការពារ Clear View របស់ Samsung បានធ្វើឲ្យមាន ស្នាមឆ្កូតអេក្រង់ Galaxy S6 Edge
ប្រែសម្រួល៖ ករុណា
ប្រភព៖ Phonearena, Vreview