ព័ត៌មានចចាមអារាមដែលថា Apple នឹងប្រារព្ធព្រឹត្តិការណ៍មួយ ដើម្បីប្រកាសបង្ហាញផលិតផល
ថ្មីរបស់ខ្លួន នៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ បានក្លាយជាការពិតហើយ នៅពេលដែលក្រុម
ហ៊ុននេះ បានផ្ញើលិខិតអញ្ជើញ ជាមួយនឹងពណ៌ជាច្រើន ដល់បណ្តាអ្នកសារព័ត៌មាន។
ចាប់ពីដើមឆ្នាំ ២០១៣ មក Apple មិនទាន់មានការបង្ហាញស្មាតហ្វូន ឬ Tablet ណាមួយនោះទេ
តាមរយះនេះ មិនមានអ្វីពិបាកក្នុងការសន្និដ្ឋានថា iPhone ជំនាន់ថ្មី នឹងធ្វើការបង្ហាញខ្លួនជាផ្លូវ
ការ នៅសប្តាហ៍ក្រោយនេះ។
បណ្តារូបមូលៗមានច្រើនពណ៌ចម្រុះគ្នា នៅលើលិខិតអញ្ជើញនោះ ត្រូវបានមនុស្សជាច្រើន
កំណត់បញ្ជាក់ថា iPhone នឹងមានច្រើនពណ៌ផ្សេងគ្នា មិនមែនមានតែ ពណ៌ខ្មៅ និងស ដូច
ជំនាន់មុនៗឡើយ។ ព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងនៅ ទីចាត់ការកណ្តាលរបស់ Apple នៅ
ឯ Cupertino, Califorinia (សហរដ្ឋអាមេរិច)។
ពីមួយឆ្នាំទៅមួយឆ្នាំ Apple បានធ្វើការ Update ស្មាតហ្វូនកាន់តែ ស្តើងជាងមុន លឿនជាង
មុន។ iPhone បានដណ្តើមបាន ជាងពាក់កណ្តាល នូវបរិមានលក់ចេញនៃផលិតផលទាំងអស់
របស់ Apple ប៉ុន្តែកំពុងតែមានសញ្ញាណនៃការថមថយការប្រើប្រាស់ ចំពោះការរីកដុះដាល
យ៉ាងសម្បូរបែបរបស់ ទូរស័ព្ទ Android។ តាមរយះនេះ អ្នកបច្ចេកវិទ្យាបានជឿជាក់ថា Apple
នៅមានអាថ៌កំបាំងអ្វីផ្សេងទៀត ដើម្បីធ្វើឲ្យមានភាពលេចធ្លោ ចាប់អារម្មណ៍ ក្រៅតែពីបណ្តា
ព័ត៌មានចចាមអារាម ដ៏ច្រើនស្តីពីស្មាតហ្វូន iPhone 5S និង iPhone 5C កាលពីពេលកន្លង
មកនេះ៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ Vexpress