CamNews

ទូរស័ព្ទ 

គំរូស្មាតហ្វូន ថេប្ល៊ែត ដែលអាចបត់បែន ដំបូងគេលើលោក បានបង្ហាញខ្លួនហើយ (មានវីដេអូ)

គំរូស្មាតហ្វូន និងថេប្ល៊ែត អាចបត់បែនបាន ទើបតែត្រូវបានក្រុមហ៊ុន Lenovo ធ្វើការបង្ហាញណែនាំ នៅក្នុងព្រឹត្តិការណ៍កាលពីយប់មិញ ដែលនេះបានបង្ហាញឲ្យយើងបានឃើញ នូវការបើកទំព័រសករាជ ថ្មីមួយទៀត នៃវិស័យស្មាតហ្វូន។

នៅក្នុងព្រឹត្តិការណ៍ TechWorld, Lenovo បានបង្ហាញណែនាំនូវគំរូរចនាម៉ូតស្មាតហ្វូន CPlus ដែលវា​មានសមត្ថភាពអាចបត់បែនអេក្រង់បាន។

សម្រាប់អ្នកប្រើប្រាស់ដែលស្លៀកសំពត់ មិនមានហោប៉ៅ អ្នកអាចយក Cplus មកពត់ពាក់នៅលើ ក ដៃបាន។

ស្មាតហ្វូននេះ មានអេក្រង់ទំហំ 4,35 inch ប្រើប្រព័ន្ធប្រតិបត្តិការ Android ហើយវាមានការរចនាម៉ូត មិនដូចទៅនឹងស្មាតហ្វូនណាមួយឡើយ តាំងពីដើមរៀងមក។

Lenovo បានឲ្យដឹងថា តួនៃស្មាតហ្វូននេះ ត្រូវបានដំឡើងជាច្រើនស្រទាប់ ដោយភ្ជាប់គ្នាយ៉ាងរឹងមាំ ដូច្នេះអ្នកប្រើប្រាស់អាចប្រើវា ក្នុងពេលរត់ហាត់កីឡា ឬលេងកីឡាផ្សេងទៀតបាន ជំនួសឲ្យឧបករណ៍ ពាក់ ក ដៃឆ្លាតវៃ ផ្សេងៗទៀតបាន។ 

ក្រៅពីនេះ Lenovo ក៏បានធ្វើការបង្ហាញណែនាំនូវគំរូ (propotype) ថេប្ល៊ែត មានឈ្មោះថា Folio។ នេះគឺ ជាគំរូថេប្ល៊ែត ដែលអាចបត់បែនអេក្រង់បាន។

នៅពេលយើងបត់អេក្រង់វាជាពីរចូលគ្នា នោះ Folio នឹងប្រែក្លាយទៅជាស្មាតហ្វូនមានទំហំ 5,5 inch។ បើស្ថិតក្នុងទម្រង់ជាថេប្ល៊ែតវិញ ឧបករណ៍នេះមានទំហំអេក្រង់ 7,8 inch៕

- អានអត្ថបទ៖ Samsung Galaxy Note 6 (ឬ Galaxy Note 7) នឹងបង្ហាញខ្លួន នៅថ្ងៃទី២ ខែសីហា

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ zing


Tags: Lenovo Smartphone Cplus Folio Hightech