CamNews

ផលិតផលថ្មី 

វីដេអូ៖ ការប្រៀបធៀប S Voice និង Google Now

ជាមួយនឹងគោលបំណងបង្កើននូវបទពិសោធន៍ ក៏ដូចជាផ្គត់ផ្គង់ឲ្យកាន់តែបានល្អសំរាប់អ្នក
ប្រើប្រាស់ Samsung និង LG សុទ្ធតែបំពាក់នូវកម្មវិធីដ៏ឆ្លាតវ័យនោះគឺ S Voice រឺ Quick
Voice។

ជាក់ស្តែង S Voice រឺ Quick Voice គឺជារឿងរបស់ Android 4.0 Ice Cream Sandwich, សំរាប់
Version Android 4.1 Jelly Bean ក៏ត្រូវបាន Google ធ្វើការណែនាំនូវកម្មវិធីឆ្លាតវៃមួយដែរ គឺ
Google Now (Version ដែលត្រូវបាន Upgrade ពី Google Search មុននេះ)។ សំនួរត្រូវបានសួរ
ថា បើសិនជាអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច Samsung រឺ LG ដែលប្រើប្រាស់ប្រព័ន្ធប្រតិ-
បត្តិការ Android 4.1 តើអ្នកនឹងត្រូវជ្រើសរើស S voice, Quick Voice រឺ Google Now?

ការប្រៀបធៀបរវាង S Voice នៅលើ Galaxy S III និង Google Now នៅលើ Galaxy Nexus

ចម្លើយគឺប្រហែលជានឹងសំរេចទៅលើក្រុមហ៊ុនផលិតសំរេចដោយខ្លួនឯង និងធ្វើការផ្គត់ផ្គង់ដល់
អ្នកប្រើប្រាស់។ សំរាប់ពេលនេះ យើងខ្ញុំសូមអញ្ជើញប្រិយមិត្តទាំងអស់គ្នាទស្សនានូវវីដេអូប្រៀប
ធៀបមួយរវាង S Voice នៅលើ Galaxy S III និង Google Now នៅលើ Galaxy Nexus ដើម្បីមើល
ឃើញឲ្យកាន់តែច្បាស់នូវភាពខុសគ្នារវាងកម្មវិធីពីរនេះ។

សូមទស្សនាវីដេអូខាងក្រោម ៖

វីដេអូប្រៀបធៀប S Voice និង Google Now

ដោយ៖ សិលា
ប្រភព៖ TTE


Tags: compare s voice google now samsung galaxy sIII galaxy nexus smartphone hightech