CamNews

ផលិតផលថ្មី 

រូបភាពពិតរបស់ Samsung Galaxy K Zoom ៖ ស្មាតហ្វូនកាត់ម៉ាស៊ីនថតរូប 20.7 MP

Galaxy K Zoom មានរូបរាងស្ដើងជាង បើធៀបនឹងម៉ាស៊ីនថតរូបដែលមានកម្លាំង zoom 10x នៅ
លើទីផ្សារ ហើយវាក៏មានបំពាក់សេនសឺរនៃរីសូលូសឹន 20,7 megapixel ។

Galaxy K Zoom ដែលបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងថ្ងៃនេះ គឺជាកំណែបន្ទាប់របស់ S4 Zoom
កាលពីឆ្នាំទៅ ដោយមានរចនារូបរាង មុខងារ និងហាតវ៉ែរ ផ្ដោតសំខាន់ទៅលើសមត្ថភាពថតរូប
បើទោះជាជាក់ស្ដែង វាគឺជាទូរស័ព្ទ។

ចំណុចលេចធ្លោរបស់ផលិតផលនេះ ស្ថិតនៅផ្នែកខាងក្រោយ ដោយមានឡែនធំ និងមានអំពូល
ភ្លើង flash Xenon នៅក្បែរ។

ឡែនរបស់ម៉ាស៊ីននេះ មាន zoom កម្រិត 10x អាច zoom បានពី ២៤-២៤០ ម.ម (ក្នុងរូបនេះ គឺ
zoom ដល់កម្រិត)។ Galaxy K Zoom ក៏ត្រូវបានបំពាក់ប្រព័ន្ធទប់ទល់នឹងភាពរំញ័រ OIS ។

បណ្ដាមុខងារបញ្ជាទៅលើម៉ាស៊ីន គឺដូចទៅនឹង Galaxy S5 ប៉ុន្ដែ មានកម្មវិធីមួយចំនួន អនុញ្ញាត
ឱ្យថតរូបបានល្អជាង។

អេក្រង់ទូរស័ព្ទកូនកាត់នេះ ប្រើប្រាស់សេនសឺររូបថត BSI CMOS ទំហំ 1/2,3 inch រីសូលូសឹន
20,7 megapixel ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺថា Galaxy K Zoom មានកម្មវិធី ផ្ដាច់មុខងារផ្ដោត
ទៅលើផ្ទៃមុខដោយស្វ័យប្រវត្ត និងមុខងារវាស់កម្រិតពន្លឺ AF/AE Separation ជួយឱ្យអ្នកប្រើប្រាស់
អាចកំណត់បាននូវពន្លឺ និងចំណុចផ្ដោតលើផ្ទៃមុខ ក្នុងរូបថត។

របបសម្រាប់ថតរូប សម្បូរបែប ក្នុងនោះ គួរឱ្យយកចិត្តទុកដាក់បំផុត គឺ Selfire Alarm ផ្ដល់ជូន
អ្នកប្រើប្រាស់យ៉ាងពេញទំហឹង សម្រាប់ថតរូបខ្លួនឯង។

ម៉ាស៊ីននេះ នឹងប្រាប់ដោយស្វ័យប្រវត្ត នៅពេលវាបានស្គាល់ ឬចាប់បានផ្ទៃមុខមនុស្សនៅក្នុង
ផ្ទាំងរូបថត ហើយវាក៏នឹងបិទដោយខ្លួនឯង នៅពេលមានការបំលាស់ទី។ ម្យ៉ាងទៀត វាក៏មានផ្ដល់
ជាសញ្ញា នៅពេលចាប់ផ្ដើមថត និងថតជាបន្តបន្ទាប់ ៣ប៉ូស ដើម្បីឱ្យម្ចាស់ទូរស័ព្ទអាចជ្រើសរើស។
 
ក្រៅពីមុខងារថតរូប K Zoom គឺជាម៉ូដែលទូរស័ព្ទល្អ ដោយមានអេក្រង់ HD 4,8 inch Super
Amoled ។

ម៉ាស៊ីននេះ មានកម្រាស់ 20,2 mm គឺក្រាស់ជាងបន្តិច ធៀបនឹងស្មាតហ្វូននានា ប៉ុន្ដែ វាស្ដើងជាង
បណ្ដាម៉ាស៊ីនថតរូប ដែលមានកម្រិត zoom 10x នាពេលបច្ចុប្បន្ន។
 
K Zoom មាន ៣ ពណ៌ គឺ ខ្មៅ ស និងខៀវ។ សម្បករបស់វា សុទ្ធតែប្រើប្រាស់ស្រទាប់ដែលមាន
រន្ធល្អិតៗ ដូចទៅនឹង Galaxy S5 ។

Galaxy K Zoom និង Galaxy S5 (ឆ្វេង)។

 

កាមេរ៉ារបស់ K Zoom ធំជាង កាមេរ៉ា របស់ Galaxy S5។


   ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ mashable/genk


Tags: Samsung Galaxy K Zoom