កាលពីថ្ងៃម្សិលមិញ (7/10), គេហទំព័រ SamMobile បានណែនាំនូវរូបភាពមួយដែលជា
គំរូស្មាតហ្វូន Samsung ជាមួយនឹង RAM ឡើងដល់ 3GB, ទំហំមិនដែលជួបតាំងពីមុន
រហូតដល់បច្ចុប្បន្ននេះ។
រឿងនេះពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើល ពេលដែលស្មាតហ្វូនស៊េរីខ្ពស់ៗនៅលើទីផ្សារសព្វថ្ងៃមាន
RAM ខ្ពស់បំផុតតែ 2GB ប៉ុណ្ណោះ។ ជាក់ស្តែង នេះគ្រាន់តែជាផលិតផលពិសោធ Hardware ដូច្នេះ
ការរចនាម៉ូដខាងក្រៅ មិនត្រូវបានគេយកចិត្តទុកដាក់ឡើយ។
តាមក្រុមអ្នកជំនាញបានឲ្យដឹងថា គោលបំណងបង្ហាញស្មាតហ្វូនបំពាក់ RAM 3GBរបស់ Samsung
នៅមិនទាន់ច្បាស់លាស់នៅឡើយ។ តាមទ្រឹស្តីទំហំ RAM ខ្ពស់ជាងមុនគឺមានន័យថាវាល្អ ខ្លាំងជាង
មុន ប៉ុន្តែសំរាប់ពេលបច្ចុប្បន្ននេះ RAM 1GB គឺវាគ្រប់គ្រាន់សំរាប់ស្មាតហ្វូន Android ហើយ។
គំរូស្មាតហ្វូន RAM 3GB របស់ Samsung
បើសិនជា RAM 3GB មានពិតមែន លទ្ធភាពច្រើនដែល Galaxy S IV រឺ Version Nexus បន្ទាប់
(នឹងបង្ហាញខ្លួននៅឆ្នាំ 2013) នឹងត្រូវបំពាក់មុនដំបូងគេ៕
ដោយ៖ សិលា
ប្រភព៖ k14