បណ្តាព័ត៌មានចចាមអារាមដំបូងស្តីពី Surface មានទំហំអេក្រង់តូច ចាប់ផ្តើមលេចឮនៅដើមខែ
មុន។ ជាក់ស្តែង ខុសពីព័ត៌មានរបស់ The WSJ ថា 7 inch, អ្នកវិភាគ NPD DisplaySearch លើក
នេះបានកំនត់ថា ឧបករណ៍កំពុងតែស្រាវជ្រាវផលិតដោយ Microsoft មានទំហំអេក្រង់ 7,5 inch។
ហើយវានឹងត្រូវបានបង្ហាញណែនាំខ្លួន នៅដើមឆ្នាំក្រោយ ជំនួសឲ្យចុងឆ្នាំនេះ ដូចព័ត៌មានកាល
ពីពេលមុនៗ។
ព័ត៌មានមួយផ្សេងទៀតពី Digitimes កាលពីម្សិលមិញបានឲ្យដឹងថា, Microsoft នឹងបង្ហាញ Tablet
នេះភ្លាមនៅក្នុងខែ មិថុនា ខាមុខនេះ។ ជាក់ស្តែង ព័ត៌មាននេះមិនច្បាស់ថា ជាព័ត៌មានចចាមអារាម
ស្តីពីផលិតផលរបស់ Microsoft ឬក៏មិនមែននោះទេ។
Surface ថ្មីអាចបំពាក់អេក្រង់ 7,5 inch (រូបភាពតំណាង)
ឧបករណ៍ត្រូវបានចចាមអារាមថានឹងបំពាក់នូវអេក្រង់ទំហំ 7,5 inch កំរិតពន្លឺ 1.400 x 1.050pixel។
ជាមួយកំរិត Pixel 233 ppi ភាពភ្លឺច្បាស់នៃពន្លឺអេក្រង់ នឹងល្អជាង iPad Mini និង Nexus 7។ ក្នុង
នោះ តំលៃដាក់លក់នឹងខ្ពស់ជាងបន្តិច បើប្រៀបជាមួយផលិតផលរបស់ Google ប៉ុន្តែប្រហាក់ប្រ
ហែលនឹង iPad Mini គឺវានឹងមានតំលៃ 399 USD ឬក៏ទាបជាងនេះ៕
ដោយ៖ សិលា
ប្រភព៖ VE