ព័ត៌មានចចាមអារាម ដែលថា Apple អាចនឹងយក Logo Apple ធ្វើជាអំពូលប្រាប់ដំណឹង (Notification Light) គឺបានចាប់ផ្តើមបន្ទាប់ពីបានឃើញនូវរូបភាពមួយ ដែលបង្ហាញឲ្យឃើញពីសំបកផ្នែកខាង ក្រោយរបស់ iPhone 6 ត្រូវបានលេចចេញនៅលើគេហទំព័រ USwitch។ ផ្ទៃទាំងអស់នៃសំបក ត្រូវ បានធ្វើឡើងពីអាលុយមីញ៉ូម ប៉ុន្តែដោយឡែកផ្នែក Logo Apple ត្រូវបានធ្វើពីបន្ទះជ័រតូចមួយ។ កំរិត ស្តើងនៃផ្នែកនេះ គឺវាសមល្មមអាចឲ្យពន្លឺជះចេញបាន ដែលកត្តានេះបង្កើតជាមូលដ្ឋាន ដើម្បីឲ្យអ្នក ផលិត អាចដាក់អំពូលប្រាប់ដំណឹងបាន ពេលដែលមានការហៅចូល ឬមានសារផ្ញើចូល...។
ប្រភពព័ត៌មានក៏បានឲ្យដឹងថា Logo នឹងបញ្ចេញពន្លឺ សម្រាប់បណ្តាការប្រកាសដំណឹងថ្មីៗ (Notification Light) ក្នុងពេលដែលអំពូល Flash ក៏មានដំណើរការទន្ទឹមគ្នា ដើម្បីចែកសម្គាល់ តាមប្រភេទការប្រកាស ដំណឹងរបស់ស្មាតហ្វូន។
Logo Apple អាចបញ្ចេញពន្លឺ បានលេចចេញតាំងពីយូរមកហើយ នៅលើបណ្តាស៊េរីកុំព្យូទ័រយួរដៃ MacBook ដូច្នេះវាមិនមានអ្វីភ្ញាក់ផ្អើលណាស់ណាទេដែល Apple នាំយក Feature នេះបំពាក់នៅលើ បណ្តាឧបករណ៍ iOS។ ក្រៅពីនេះ បណ្តាអ្នកលេងស៊េរី iPhone ក្នុងបណ្តាឆ្នាំកន្លងមក ក៏បានច្នៃបណ្តា ស្មាតហ្វូនដូចជា iPhone 4GS ឬ iPhone 5 ឲ្យមាន logo Apple អាចបញ្ចេញពន្លឺបានផងដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress