CamNews

ទូរស័ព្ទ 

Apple ចង់បានឧបករណ៍គ្រឿងផ្សំ iPhone 6 ត្រូវស្តើងជាងនេះទៀត

របាយការណ៍ថ្មីបំផុតមួយពី គេហទំព័រ DigiTimes បានឲ្យដឹងថា បណ្តាដៃគូសហការ ផ្គត់ផ្គង់ផ្នែករឹង (Hardware) ដល់ Apple នៅតៃវ៉ាន់ កំពុងតែប្រឈមមុខបញ្ហាដ៏ធំមួយ។ នោះគឺការកាត់បន្ថយជាអតិរមា នូវកំរិតនៃកម្រាស់របស់បណ្តាឧបករណ៍គ្រឿងផ្សំ សម្រាប់បំពាក់ជាមួយនឹង iPhone 6 ដែលរួមមាន ស៊ុមស្មាតហ្វូន បន្ទះអេក្រង់ និងថ្ម។

តើ iPhone 6 ពិតជាមានកម្រាស់ស្តើងជាង iPhone 5S ទៀតមែនឬ?

សំណើសុំនេះ បានធ្វើឲ្យបណ្តាក្រុមហ៊ុនតៃវ៉ាន់ ត្រូវប្រឈមមុខជាមួយនឹង បណ្តាការលំបាក ស្តីពី បច្ចេកវិទ្យា ក៏ដូចជាតំលៃនៃឧបករណ៍គ្រឿងផ្សំ។ ក្នុងនោះ បើទោះបីជាប្រាក់ចំណូលនឹងកើនឡើង ដោយផ្អែកទៅលើ បណ្តាកិច្ចសន្យាជាមួយ Apple ប៉ុន្តែប្រាក់ចំណេញអាចនឹងមិនមានការផ្លាស់ប្តូរ ជាមួយនឹងគំរូ iPhone ថ្មីដែលនឹងបង្ហាញខ្លួននៅក្នុងខែ កញ្ញា ឆ្នាំនេះ។

តាមរបាយការណ៍កាលពីពេលមុននេះ គ្រាប់ថ្មរបស់ iPhone 6 អាចមានកម្រាស់តែ 2 mm ប៉ុណ្ណោះ។ រួមជាមួយនោះ កំរិតស្តើងនៃ iPhone 6 នឹងមានកម្រាស់ 7 mm គឺស្តើងជាងមុនបន្តិច បើប្រៀបជាមួយ កម្រាស់ 7,6 mm របស់ iPhone 5S។ iPhone 6 ត្រូវបានគេរំពឹងថា នឹងធ្វើការណែនាំបង្ហាញខ្លួនពីរ ម៉ូដែលផ្សេងគ្នា នោះគឺម៉ូដែល 4,7 inch និង 5,5 inch។ DigiTimes បានប៉ាន់ស្មានថា Apple អាចនឹង ចេញលក់ iPhone ថ្មីពី ៦០ ដល់ ៧០លានគ្រឿង នៅចុងឆ្នាំនេះ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Apple iPhone 6 Smartphone Hightech