CamNews

ទូរស័ព្ទ 

Apple រៀបចំអភិវឌ្ឍ iPhone 4"7 ឬ 5"7

បើតាមប្រភពព័ត៌មានពី Reuters ដែលទទួលបានពីប្រភពផ្សេងៗគ្នា កាលពីពេលថ្មីៗនេះ បានឲ្យ
ដឹងថា បច្ចុប្បន្ន Apple កំពុងមានគំរោងអភិវឌ្ឍគំរូ iPhone ជំនាន់បន្ទាប់ ជាមួយទំហំអេក្រង់ចន្លោះ
ពី 4"7 ដល់ 5"7 រួមជាមួយ Version iPhone តំលៃថោក ដែលមានច្រើនពណ៌សំរាប់ជ្រើសរើស។
Reuters បានសង្កត់ធ្ងន់ថា នេះគឺជាផែនការបច្ចុប្បន្នរបស់ Apple ហើយបើសិនពួកគេធ្វើតាមផែន
ការ រហូតដល់ទីបញ្ចប់ នោះ iPhone ជាមួយអេក្រង់ធំជាង 4" (ដូចសព្វថ្ងៃ) នឹងបង្ហាញខ្លួន នៅឆ្នាំ
ក្រោយ។

ក្នុងពេលដែល iPhone អេក្រង់ធំ នឹងក្លាយជា Version ខ្ពស់បំផុត Apple ក៏បានកំពុងធ្វើការពិចារ
ណា ទៅលើ Version តំលៃថោក (៩៩ ដុល្លារ) ជាមួយនឹងជម្រើសនូវពណ៌ជាច្រើន ប៉ុន្តែនៅមិន
ទាន់ច្បាស់ថា តំលៃនេះ ជាតំលៃភ្ជាប់ជាមួយកិច្ចសន្យា ឬមិនមានកិច្ចសន្យានោះទេ។

បើទោះជាបានបញ្ជាក់កំណត់ថា នេះគឺជាផែនការបច្ចុប្បន្ន ដែលថ្នាក់ដឹកនាំ Apple កំពុងតែធ្វើការ
ពិចារណា ប៉ុន្តែប្រភពខាងលើ ក៏បាននិយាយថា ផែនការនេះ ក៏នឹងអាចមានការផ្លាស់ប្តូរនៅថ្ងៃ
អនាគត ផងដែរ។

រូបភាពត្រូវបានកំណត់ថាជា iPhone តំលៃថោក

ផែនការពេលនេះគឺ iPhone 5S នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ រួមជាមួយ Version តំលៃថោកមួយ
ផ្សេងទៀត។ តាមព័ត៌មានចចាមអារាម iPhone 5S នឹងមាន Sensor ស្គាល់ស្នាមក្រយ៉ៅដៃ ក្នុង
ពេលដែល iPhone តំលៃ នឹងផលិតឡើងជាមួយសំបកជ័រ និងមានដល់ ៥ ទៅ ៦ ពណ៌ផ្សេងៗគ្នា
សំរាប់ជ្រើសរើស៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Apple iPhone 4 "7 or 5" 7 smartphone hightech