CamNews

ទូរស័ព្ទ 

ទីបំផុត Smartphone ប្រភេទបត់រូបរាងស្អាត ផ្នែកក្រោយស្រដៀង Galaxy S6 របស់ Samsung បង្ហាញជាផ្លូវការហើយ

Samsung នៅប្រទេសចិន ទើបតែធ្វើការបង្ហាញណែនាំ W2016 ជាស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិ និងរូបរាងផ្នែកមួយចំនួនដូចទៅនឹង Galaxy S6  ប៉ុន្តែវាជាស្មាតហ្វូនប្រភេទបត់ ដែលមានអេក្រង់ដល់ ទៅពីរ មានទំហំ ៣,៩អ៊ីន ដូចគ្នា។ តម្លៃលក់របស់វា នៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ ដោយសារតែ វាទើបតែត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ។

អានអត្ថបទ៖ Apple Watch លក់មិនសូវដាច់ កាត់បន្ថយបរិមាណ 1/3 នៃការផលិត នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៥



យើងអាចហៅស្មាតហ្វូននេះបានថាជា S6 ម៉ូដែលបត់ ដោយសារតែលក្ខណៈសម្បត្តិនៃស្មាតហ្វូនទាំងពីរ នេះដូចគ្នា (chip Exynos 7420 ៨ គ្រាប់, រ៉េម 3 GB, អង្គផ្ទុកទិន្នន័យ 64 GB) និងមានការរចនាម៉ូតផ្នែក ខាងក្រោយ ក៏ដូចគ្នាដែរ (គែមទាំងសងខាង នៃផ្ទៃខាងក្រោយ មានរាងទាលៗ និងស៊ុមព័ទ្ធជុំវិញធ្វើពី លោហធាតុ។ ជាក់ស្តែង ស្មាតហ្វូននេះមានរាងក្រាស់បន្តិច ដោយសារតែវាមានអេក្រង់ដល់ទៅពីរ (កម្រាស់ពេលបិទទូរស័ព្ទគឺ 15,1mm)។ វាក៏មានបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មឆាប់ពេញ និង សាកថ្មអត់ខ្សែ ដូចទៅនឹង Galaxy S6 ផងដែរ។ W2016 មានពីរពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ទឹកមាស និងប្រផេះក្រមៅ។

អានអត្ថបទ៖ Samsung នឹងផ្តោតទៅលើប្រព័ន្ធប្រតិបត្តិការ Tizen នៅក្នុងឆ្នាំ ២០១៦

* លក្ខណៈសម្បត្តិទូទៅរបស់ Samsung W2016:

  • ប្រព័ន្ធប្រតិបត្តិការ: Android 5.1, interface TouchWiz
  • Chip ដំណើរការ: Exynos 7420, Quad Core 1.5 GHz និង Quad Core 2.1 GHz
  • អេក្រង់ពីរ: មានទំហំ 3.9" Super AMOLED TouchScreen, 1280 x 768 pixels ដូចគ្នា
  • RAM: 3 GB
  • អង្គផ្ទុកទិន្នន័យ: 64 GB
  • កាមេរ៉ាក្រោយ: 16 MP
  • កាមេរ៉ាមុខ: 5 MP
  • បច្ចេកវិទ្យាសាកថ្មរហ័ស និងសាកថ្មអត់ខ្សែ
  • ថាមពលថ្ម: 2000 mAh (S6 គឺ 2550 mAh)
  • ដាក់ស៊ីមបានពីរ ប្រភេទ SIM LTE

អានអត្ថបទ៖ យុទ្ធសាស្រ្តសាមញ្ញជួយឲ្យ Apple ទទួល និងទ្រទ្រង់បាននូវភាពជោគជ័យ

អានអត្ថបទ៖ Apple ដាក់លក់ជាផ្លូវការ Dock សាកថ្មម៉ាញ៉េទិច សម្រាប់ Apple Watch តម្លៃ ៧៩ ដុល្លារ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Samsung, Tinhte


Tags: Samsung W2016 Smartphone Hightech