នេះមិនមែនជាលើកទីមួយឡើយដែល Nokia បានបញ្ចូលផលិតផលដែលជាគូប្រជែងចូលក្នុង
វីដេអូពាណិជ្ជកម្មរបស់ខ្លួន។ ប៉ុន្តែ នៅក្នុងការប្រើប្រាស់លើកនេះ ការបង្ហាញខ្លួនរបស់ Galaxy
S4 និង iPhone 5 (ស្មាតហ្វូនពីរដែលកំពុងទទួលការពេញនិយម និងលក់ដាច់បំផុត) បង្ហាញ
យ៉ាងច្បាស់ ពីសមត្ថភាពថតរូបខ្វះពន្លឺ គឺចាញ់ទៅនឹង Lumia 928 របស់ Nokia។ វីដេអូពាណិជ្ជ
កម្មថ្មីនេះ ទើបតែត្រូវបាន Nokia បង្ហាញនៅលើប៉ុស្តិ៍ទូរទស្សន៍ នៅអាមេរិច។
ជាក់ស្តែង Windows Phone ថ្មីរបស់ Nokia (Lumia 928) គឺជាស្មាតហ្វូនដែលមានសមត្ថភាពថត
រូបក្នុងលក្ខខណ្ឌខ្វះពន្លឺ ស្ថិតក្នុងផលិតផលល្អបំផុតសំរាប់ពេលបច្ចុប្បន្ននេះ។ ស្មាតហ្វូនបានបំពាក់
នូវកាមេរ៉ា មានកាណុង Support f/2.0 ក្នុងពេលដែល Galaxy S4 f/2.6 ចំណែក iPhone 5 f/2.4។
ទន្ទឹមនឹងនោះ ការរួមផ្សំជាមួយបច្ចេកវិទ្យា PureView របស់ Nokia សន្យាថា Feature កាមេរ៉ានឹង
លេចធ្លោជាងបណ្តាគូប្រជែង ។
សូមទស្សនាវីដេអូផ្សាយពាណិជ្ជរបស់ Nokia Lumia 928 ខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ សិលា
ប្រភព៖ VE