ផលិតផលនេះត្រូវបានផលិតនៅប្រេស៊ីល ដោយក្រុមហ៊ុន IGB Electronica SA គឺមិន
មែន Apple ទេ, មានឈ្មោះថា IPHONE មិនមែន iPhone ឡើយ ហើយនឹងប្រើប្រព័ន្ធ
ប្រតិបត្តិការរបស់ Google ជំនួសឲ្យ iOS ដូចដែលយើងធ្លាប់បានឃើញ។
តាមប្រភពព័ត៌មានពី Reuters, ក្រុមហ៊ុន IGB Electronica SA មានផែនការបង្ហាញស្មាតហ្វូនថ្មីមួយ
ប្រើ Android ដែលមានឈ្មោះហៅដូចនឹងផលិតផលរបស់ Apple។ ជាក់ស្តែង ខុសពី Brand Name
ដែលមានមូលដ្ឋាននៅ California, IGB Electronica នឹងដាក់ឈ្មោះផលិតផលរបស់ខ្លួនជាមួយនឹង
អក្សរ "ធំ" ទាំងអស់ ជំនួសឲ្យការប្រើអក្សរ “i” ដូចនៅលើផលិតផលរបស់ Apple។
បើទោះបីជា គំរូស្មាតហ្វូន iPhone របស់ Apple បានបង្ហាញខ្លួននៅលើទីផ្សារតាំងពីឆ្នាំ 2007 ប៉ុន្តែ
IGB Electronica បានចុះឈ្មោះ "Copyright" ជាមួយនឹងឈ្មោះ IPHONE តាំងពីឆ្នាំ 2000។ កត្តានេះ
IGB Electronica មានសិទ្ធិប្រើប្រាស់ឈ្មោះ IPHONE នៅលើទីផ្សារក្នុងប្រទេសរបស់ខ្លួន។ Reuters
បានឲ្យដឹងបន្ថែមថា Version IPHONE Brazil ដំបូងគេនឹងមានឈ្មោះថា IPHONE Neo One។
តាមប្រភពមួយចំនួន IPHONE Brazil Neo One នឹងមានតំលៃលក់ប្រហែល 290 USD, ប្រើប្រាស់
Android 2.3.5 Gingerbread និងបំពាក់នូវអេក្រង់ដែលមានកំរិតពន្លឺ 320 x 480 pixel៕
ដោយ៖ សិលា
ប្រភព៖ zng