CamNews

ទូរស័ព្ទ 

ជិតមានស្មាតហ្វូនដែលមានកម្រាស់ ដ៏ស្តើងស្មើរកាក់លុយ

Japan Display ទើបតែធ្វើការបង្ហាញណែនាំប្រភេទអេក្រង់ដ៏ស្តើងមួយ ដែលមាន
កម្រាស់តែ
1-1,5 mm ប៉ុណ្ណោះ បានរចនាម៉ូដភ្ជាប់ជាមួយតួទូរស័ព្ទ ដែលជួយឲ្យស្មាត
ហ្វូនមានកម្រាស់ដ៏
ស្តើង (Super Thin)។

ប្រសិនជាអ្នកគិតថា iPhone 5 (កម្រាស់ 7,1 mm) បានឈានដល់ព្រំដែននៃភាពស្តើងហើយនោះ
អ្នកនឹងមិនជឿនូវអ្វីដែល Japan Display ទើបធ្វើការបង្ហាញដល់សាធារណជនឡើយ។

ក្រុមហ៊ុនមួយរបស់ជប៉ុន ទើបធ្វើការបង្ហាញខ្លួននូវគំរូរបស់ប្រភេទអេក្រង់ 5 inch សំរាប់ស្មាតហ្វូន
និង 7 inch សំរាប់ Tablet ដែលមានឈ្មោះថា “Innovation Vehicles”។ កម្រាស់នៃប្រភេទអេក្រង់
នេះ គឺ 1 mm និង 1,5 mm។ ការដែលវាត្រូវបានបំពាក់ចូលជាមួយតួទូរស័ព្ទ វាមានន័យថាអ្នកប្រើ
ប្រាស់នឹងមានឱកាសបានប្រើប្រាស់ស្មាតហ្វូនមួយដែលមានកម្រាស់ស្តើងជាងកាក់លុយមួយទៅ
ទៀត។

ដោយ៖ សិលា
ប្រភព៖ zng


Tags: Coming soon smartphone as thin as a coin hightech