មួយឆ្នាំ ក្រោយពីការដាក់បង្ហាញ Note version ដំបូងនៅ IFA 2011, កាលពីម្សិលមិញ
នេះ Samsung បានធ្វើការបង្ហាញជាផ្លូវការជំនាន់ទី2 ជាមួយនឹងឈ្មោះថា Note II នៅ
IFA 2012 កំពុងធ្វើពិធីនៅ Berlin ប្រទេសអាឡឺម៉ង់។
បើទោះជាមាននៅក្នុងខ្លួនជាឈាម Note ប៉ុន្តែ Note II បែរជាមានរាងដូច Galaxy S III ច្រើនជាង
បើសិនជាសំលឹងតែមួយភ្លែតមិនបានពិនិត្យឲ្យបានច្បាស់ នោះយើងពិតអាចច្រឡំរវាងទូរស័ព្ទទាំង
ពីរនេះ។ បង្ហាញខ្លួនក្រោយ Note 10.1 ដូច្នេះ Note II ក៏ទទួលបានការអាប់ហ្គ្រេដច្រើនពីឧបករណ៍
ដែលចេញមុន, ចំនុចថ្មីៗរួមមានប៊ិច S Pen, កម្មវិធីថ្មីៗ ទំនើបៗភ្ជាប់មកជាមួយ។ Note II ត្រូវបាន
Set Up រួចជាស្រេចនូវ Android 4.1 Jelly Bean ហើយនឹងត្រូវដាក់លក់នៅខែ10 ដែលមានពីរពណ៌
គឺប្រផេះ titan និងស ។
Galaxy Note II នឹងដាក់លក់លើទីផ្សារនៅខែតុលា ខាងមុខនេះ
ព័ត៌មានរូបសណ្ឋានបន្ថែមស្តីពី Galaxy Note II ៖
> Network: 3G: HSPA+ 21Mbps (HSDPA 21Mbps / HSUPA 5.76Mbps)
4G LTE: 100Mbps/ 50Mbps (HDSPA 42Mbps / HSUPA 5.76Mbps)
> CPU: Quad Core ល្បឿន 1.6GHz
> អេក្រង់: 5.5-inch Super AMOLED HD (1280 x 720), rate 16:9
> OS: Android 4.1 Jelly Bean
> Camera: 8 Megapixel Auto Focus ជាមួយ LED Flash និង camera មុខ: 1.9 Megapixel
> ប៊ិច S Pen និងកម្មវិធីដែលភ្ជាប់មកជាមួយ S Note, S Planner, S Pen Keeper, Quick Command,
Easy Clip, Photo Note, Paper Artist, Air View, Popup Note, Popup Video, Shape Match,
Formula Match
> GPS: A-GPS, Glonass
> Connectivity: Bluetooth v 4.0, WiFi 802.11 a/b/g/n (2.4 & 5 GHz), NFC
> មេម៉ូរីក្នុង: 16/32/64GB – Support មេម៉ូរីក្រៅ microSD ដល់ 64GB
> RAM: 2GB
> ខ្នាតរង្វាស់ប្រវែង: 80.5 x 151.1 x 9.4 mm, ទម្ងន់: 180 g
> ថ្ម: Li-ion 3,100mAh
ដោយ៖ សិលា
ប្រភព៖ TTE