CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple អនុញ្ញាតផ្លាស់ប្តូរ ឆ្នាំងសាក iPhone, iPad 'ហ្ស៊ីន' ជាមួយតំលៃតែ 10 USD

កម្មវិធីថ្មីរបស់ Apple បានអនុញ្ញាតដល់អ្នកប្រើប្រាស់ អាចផ្លាស់ប្តូរ រាល់បណ្តាឆ្នាំងសាកក្លែង
ក្លាយ ប្តូរយកផលិតផលហ្ស៊ីន ដោយគ្រាន់តែចំណាយលុយតែ 10 USD ប៉ុណ្ណោះ។

អតិថិជនអាចធ្វើការ ផ្លាស់ប្តូរឆ្នាំងសាក iPhone, iPad និង iPod "Original" ចាប់ពីថ្ងៃទី ១៦ ខែ
សីហា នៅតាមបណ្តាហាងផ្លូវការរបស់ Apple ឬហាងដែលមានការអនុញ្ញាត លក់ចែកចាយ
ពី Apple ។ តាម Cnet កម្មវិធីថ្មីរបស់ Apple នេះ វាមានន័យដូចនឹងការដែល ក្រុមហ៊ុនកំពុង
ដាក់លក់ឆ្នាំងសាក ក្នុងតំលៃទាបជាងមុន ពាក់កណ្តាល ដែលផលិតផលនីមួយៗ ជាធម្មតា
ដាក់លក់តំលៃ 19 USD។

ដើម្បីប្តូរឆ្នាំងសាកថ្មីបាន ក្រៅតែពីការយកមកជាមួយនូវ ផលិតផលរបស់ហាងផ្សេងៗ (មិន
មែនផលិតផលហ្ស៊ីន របស់ Apple) អតិថិជនក៏ត្រូវយកមកតាមនូវគំរូ iPhone, iPad ឬ iPod
របស់ខ្លួនមកជាមួយ ដើម្បីធ្វើការត្រួតពិនិត្យ លេខស៊េរី (Serial Number)។ ឧបករណ៍មួយ អាច
ប្តូរបាន ឆ្នាំងសាកតែមួយគត់។ ក្នុងនោះ បណ្តាផលិតផលក្លែងក្លាយ ក្រោយពីប្រមូលបាននឹង
ត្រូវធ្វើការបំផ្លាញចោល។

កម្មវិធីប្តូរឆ្នាំងសាកហ្ស៊ីន របស់ Apple នេះ ធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន បានជួបរឿង Scandal
មិនតិចឡើយ ស្តីពីផលិតផលរបស់ខ្លួន បានបង្កឲ្យមានការស្លាប់ដល់នារីបម្រើលើយន្តហោះ
ម្នាក់នៅចិន និងធ្វើឲ្យអ្នកប្រើប្រាស់ម្នាក់នៅ Australia ត្រូវចូលដេកពេទ្យ ព្រោះការឆក់ចរន្ត
អគ្គិសនី៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Apple change charge iPhone iPad genuine smartphone tablet hightech