CamNews

ទូរស័ព្ទ 

iPhone 7 ផ្ទុះដាច់ជាពីរនៅចិន ខណៈកំពុងថតវីដេអូ

យោងតាមប្រភពពី people.cn របស់ចិន បានឲ្យដឹងថា iPhone 7 របស់បុរសម្នាក់រស់នៅក្នុងក្រុង Zhengzhou ខេត្ត Henan បានផ្ទុះ ធ្វើឲ្យស្មាតហ្វូនរបើកជាពីរ និងបណ្តាលឲ្យម្ចាស់រងរបួសស្រាល​ថែម​ទៀតផង។

ជនរងគ្រោះបានឲ្យដឹងថា ទូរស័ព្ទរបស់គាត់បានផ្ទុះឡើង ខណៈដែលគាត់កំពុងថតវីដេអូ។ ឧបករណ៍​បានរបើកជាពីរបំណែក ធ្វើឲ្យរលាកផ្ទៃមុខ ម្រាមដៃ និងរងរបួសកន្លែងមួយចំនួនផ្សេងទៀត។


មិនដូចជា Galaxy Note 7 ស្មាតហ្វូន iPhone 7 ដែលទើបតែផ្ទុះនៅប្រទេសចិន គឺមានកម្រិតស្រាល ប៉ុណ្ណោះ ដោយតួស្មាតហ្វូនគ្រាន់តែដាច់ខ្លួនជាពីរបំណែក រីឯផ្នែកផ្សេងៗទៀត នៅខាងក្នុង គឺមិនខូច​ទ្រង់ទ្រាយនោះទេ។ 

ខាង Apple នៅចិន បានធ្វើរបាយការណ៍ នូវហេតុការណ៍នេះ ផ្ញើទៅកាន់ទីស្នាក់ការកណ្តាលរបស់ខ្លួន​ហើយ។ 

នេះគឺជា iPhone 7 ដំបូងគេ ដែលត្រូវផ្ទុះនៅប្រទេសចិន។ មុននេះប៉ុន្មានថ្ងៃ គេហទំព័របច្ចេកវិទ្យាជាច្រើន​ បានចុះផ្សាយព័ត៌មានស្តីពី iPhone 7 Plus មួយគ្រឿងបានផ្ទុះឆេះ នៅតាមផ្លូវ ក្នុងដំណើរការផ្ញើផលិត ទៅឲ្យអ្នកប្រើប្រាស់នៅអាមេរិចម្នាក់៕

- Samsung បញ្ចេញ Tablet កាត់​ Laptop Galaxy TabPro S Gold Edition ដំឡើង RAM ឡើង 8 GB និង SSD 256 GB

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ people.cn, zing


Tags: iPhone 7 iPhone 7 Plus Smartphone Apple Hightech